Park Shin Hye នឹងបរិច្ចាគចំណូលពីការជួបជុំអ្នកគាំទ្រឲ្យទៅអង្គការមួយ
- 2017-05-22 02:17:05
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Park Shin Hye នឹងបរិច្ចាគចំណូលពីការជួបជុំអ្នកគាំទ្រឲ្យទៅអង្គការមួយ
ចន្លោះមិនឃើញ
តារាស្រីដែលតែងតែចូលរួមក្នុងការងារមនុស្សធម៌ និងជាតារាសម្ដែងស្រីដ៏ល្បី Park Shin Hye នឹងបរិច្ចាគចំណូលដែលបានមកពីកម្មវិធីជួបជុំអ្នកគាំទ្ររបស់នាងកន្លងមកឲ្យទៅអង្គការមនុស្សធម៌មួយ។
តារាស្រីវ័យ ២៧ឆ្នាំរូបនេះ បានប្រារព្ធកម្មវិធីជួបជុំអ្នកគាំទ្រខ្លួនតាំងពីឆ្នាំ ២០១៣ ហើយថ្មីៗនេះនាងបានសម្រេចចិត្តបរិច្ចាគចំណូលដែលបានមកពីកម្មវិធីនោះ ទៅកាន់អង្គការ KFHI (Korea Food for the Hungry International)។ ជាទូទៅ អង្គការនេះតែងតែជួយទំនុកបម្រុងកុមារ នូវចំណីអាហារ ព្រមទាំងផ្ដល់នូវការអប់រំផងដែរ។
ជាក់ស្ដែងកាយវិការមនុស្សធម៌នេះមិនមែនជាលើកទី ១ របស់ Park Shin Hye ទេ ពោលគឺកន្លងមកនាងធ្លាប់បានចូលរួមជាច្រើនមកហើយក្នុងវិស័យមួយនេះ ហើយនាងក៏ត្រូវបានចាត់ទុកជាតារាស្រីចិត្តបុណ្យម្នាក់ក្នុងប្រទេសកូរ៉េផងដែរ៕
ចុចអាន៖ Goo Hye Sun បន្តសម្រាកនៅផ្ទះ ជាមួយស្វាមី ដោយសារមិនទាន់ជា