កំពូលតារាបូលីវូដ Shahrukh Khan ត្រូវបានចំអក ព្រោះពិន្ទុមុខវិជ្ជាមួយទាបពេក
- 2017-05-22 09:35:32
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កំពូលតារាបូលីវូដ Shahrukh Khan ត្រូវបានចំអក ព្រោះពិន្ទុមុខវិជ្ជាមួយទាបពេក
ចន្លោះមិនឃើញ
The Delhi University Times បានបង្ហោះបែបបទសុំចូលរៀនរបស់កំពូលតារាសម្ដែងឥណ្ឌាដ៏ល្បី Shahrukh Khan ដែលបានបំពេញ ដើម្បីបានចូលរៀនក្នុងមហាវិទ្យាល័យ Hansraj ។
ពាក្យសុំចូលរៀនមួយនេះ ត្រូវបានបង្កើតជាប្រធានបទយ៉ាងក្ដៅគគុកមួយ លើបណ្ដាញអ៊ីនធឺណិត ដោយសារតែពិន្ទុដែលតារាប្រុសរូបនេះទទួលបាន គឺទាបបំផុតផ្នែកភាសាអង់គ្លេស។ បើតាមរូបភាព ដែលបានបង្ហាញ ពិន្ទុកិច្ចការនៃមុខវិជ្ជា ភាសាអង់គ្លេសនោះ Shahrukh បានតែ ៥១ពិន្ទុប៉ុណ្ណោះ ។
ថ្វីត្បិតតែមានការចំអកពីសំណាក់មជ្ឈដ្ឋានមួយចំនួន ប៉ុន្តែក៏នៅមាន ប្រិយមិត្តខ្លះ មិនបានសម្ដែងនូវការមើលងាយតារាប្រុសរូបនេះឡើយ តែពួកគេមានអារម្មណ៍មិនល្អ និងមិនពេញចិត្តចំពោះអ្នករិះគន់មួយចំនួនទៅវិញ។
ចំណែកតារាប្រុសរូបនេះវិញ ក៏មិនបានតបតអ្វីនឹងការរិះគន់នោះដែរ ហើយក៏មិនបានព្រួយបារម្ភចំពោះបញ្ហានេះដូចគ្នា ផ្ទុយទៅវិញ លោកបានបញ្ចេញនូវការយល់ឃើញផ្ទាល់ខ្លួនថា លោកបានរៀនពីរឿងដែលបានកើតឡើង គឺរៀនទាំងចំណុចវិជ្ជមាន និងអវិជ្ជមាន ដែលវាគឺជារឿងដ៏សាមញ្ញនៃធម្មជាតិរបស់មនុស្ស ដែលត្រូវរៀនពីរឿងទាំងនោះ ដើម្បីការផ្លាស់ប្ដូរ ដើម្បីភាពរីកចម្រើន និងបញ្ជៀសខ្លួនឯងពីភាពបរាជ័យ។
យ៉ាងណាមិញ បើទោះជាលោក ទទួលលទ្ធផលមិនសមប្រកបកន្លងមក ក្នុងការសិក្សាយ៉ាងណាក្ដី ប៉ុន្តែបច្ចុប្បន្នអ្វីដែលប្រិយមិត្តឃើញសព្វថ្ងៃ គឺភាពជោគជ័យជុំវិញខ្លួនតារាសម្ដែងបូលីវូដដ៏ល្បីរូបនេះទៅវិញទេ៕
*អត្ថបទពាក់ព័ន្ធតារាអន្តរជាតិផ្សេងទៀត នៅទីនេះ!
*ព័ត៌មានពី តារាបូលីវូដ
*រឿង ៥យ៉ាងដែលតារាបូលីវូដជើងចាស់ រ៉ាម៉ន បានប្រព្រឹត្តខុសក្នុងជីវិត