នេះពិតមិនធម្មតាមែន ត្រឹម ២៤ ម៉ោង G-Dragon រកចំណូលបានជាង១លានដុល្លារអាមេរិក
- 2017-06-13 09:07:13
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
នេះពិតមិនធម្មតាមែន ត្រឹម ២៤ ម៉ោង G-Dragon រកចំណូលបានជាង១លានដុល្លារអាមេរិក
ចន្លោះមិនឃើញ
តារាចម្រៀងមេក្រុម BIGBANG, G-Dragon បានធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើល និងរំភើបទៀតហើយតាមរយៈស្នាដៃអាល់ប៊ុម ថ្មីចុងក្រោយ មិនមែនតែក្នុងប្រទេសកូរ៉េទេ បើក្រឡេកទៅប្រទេសចិនក៏មិនធម្មតាដែរ។
តួយ៉ាងកាលពីពេលថ្មី G-Dragon ទទួលបានទឹកប្រាក់ពីអាល់ប៊ុមរបស់ខ្លួន ដ៏ច្រើនសន្ធឹកសន្ធាប់ ត្រឹមរយៈពេល ២៤ម៉ោងប៉ុណ្ណោះ ក្រោយដាក់លក់ក្នុងប្រទេសចិន។
បើតាមព័ត៌មានដែលទទួលបានពី វិបសាយ Koreaboo បានបង្ហាញថា ផលិតកម្ម YG បានដាក់លក់អាល់ប៊ុមថ្មីរបស់ G-Dragon ដែលមានចំណងជើងថា “Kwon Ji Yong” នៅក្រុមហ៊ុនអនឡាញចិន QQ Music។
ត្រឹមរយៈពេល ១ថ្ងៃ អាល់ប៊ុមចំនួន ៩៣៩ ៤៤២ ត្រូវបានលក់អស់ ហើយក្នុង អាល់ប៊ុម ១ លក់ក្នុងតម្លៃ ១០យ័ន (ប្រហែល ១,៤៧ដុល្លារ)។ ដូច្នេះបើសរុបទៅ អាល់ប៊ុម ដែលលក់អស់នោះ សរុបជាទឹកប្រាក់ គឺរហូតទៅដល់ ១,៤លានដុល្លារឯណោះ។
រឿងអស្ចារ្យមិនទាន់អស់ទេ ពោលគឺតារាចម្រៀងរូបនេះ ក៏បានគ្រងតំណែងទី ១ លើតារាង QQ Music សម្រាប់ទាំងបទថ្មី វីដេអូចម្រៀង ម៉ូដពេញនិយម និងជាតារាដែលទទួលបានប្រជាប្រិយភាពខ្លាំងផងដែរ។
ចាត់ទុកថាជារឿងដ៏អស្ចារ្យផ្ទួនៗដែល G-Dragon ទទួលបានក្នុងឆ្នាំថ្មី តែក្នុងចំណោមនោះ អ្វីដែលធ្វើឲ្យអ្នកគាំទ្របើកភ្នែកធំៗ គឺនៅពេលបានដឹងពីចំណូលដែលតារារូបនេះ ទទួលបានពីអាល់ប៊ុមថ្មី និងបន្ថែមពីលើនូវចំណូលផ្សេងទៀតដែលបានពីការប្រគំតន្ត្រីទេសចរណ៍ “ACT III, M.O.T.T.E tour” របស់លោក ដែលធ្វើឲ្យចំណូលកាន់តែមានចំនួនច្រើន គិតត្រឹមសប្ដាហ៍ដំបូងប៉ុណ្ណោះ៕
*ចុចអាន៖
CL កាន់តែកប់ខ្លាំងយប់ថ្ងៃប្រគំតន្ត្រីរបស់ G-Dragon (វីដេអូ)
Fan ហ៊ោកក្រើក! ការសម្ដែងរួមគ្នាលើកដំបូងរបស់ GD & IU យប់មិញ (វីដេអូ)