ភ័យមិនស្ទើរទេ! កំពុងសម្ដែងសុខៗ G-Dragon ភ្លេចខ្លួនធ្លាក់ពីលើឆាកយ៉ាងដំណំ
- 2017-07-09 04:14:22
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ភ័យមិនស្ទើរទេ! កំពុងសម្ដែងសុខៗ G-Dragon ភ្លេចខ្លួនធ្លាក់ពីលើឆាកយ៉ាងដំណំ
ចន្លោះមិនឃើញ
អំឡុងពេលប្រគំតន្ត្រីទេសចរណ៍ "Act III: Motte" នៅទីក្រុងបាងកក ប្រទេសថៃ តារាចម្រៀងប្រចាំផលិតកម្ម YG បានរងគ្រោះដោយធ្លាក់ពីលើឆាក នៅពាក់កណ្ដាលការសម្ដែងរបស់ខ្លួន។
បើតាមវិបសាយ Koreaboo បានបញ្ជាក់ថា ស្របពេលកំពុងសម្ដែង មេក្រុម BIGBANG រូបនេះបានឈរនៅគែមឆាក ហើយកន្លែងនោះមានប្រហោងធំមួយ នៅពីក្រោយលោក។ ដោយសារមិនបានប្រយ័ត្ន លោកបានធ្លាក់ក្នុងប្រឡោះនោះចុះទៅក្រោម។
ជាសំណាងល្អ លោកមិនបានរងរបួសអ្វីធ្ងន់ធ្ងរទេ ហើយក៏បានឡើងមកបន្តការសម្ដែងទៀតដែរ។ ប៉ុន្តែសម្រាប់អ្នកគាំទ្រនៅតែមានការព្រួយបារម្ភ ចំពោះសុខភាពរបស់តារាប្រុសសំណព្វចិត្តរបស់ពួកគេ ក្រោយជួបហេតុការណ៍ដ៏ភ័យមួយនេះ៕
ចុចអាន៖
មិនធម្មតាមែន! ស្រោមទូរសព្ទរបស់ Tiffany មានតម្លៃថ្លៃដល់ថ្នាក់ហ្នឹង!
អាល់ប៊ុមថ្មីរបស់ G-Dragon ឈប់ប្រើឌីស លេងប្រើ Flash USB អ៊ីចឹងហ្មង
នេះពិតមិនធម្មតាមែន ត្រឹម ២៤ ម៉ោង G-Dragon រកចំណូលបានជាង១លានដុល្លារអាមេរិក