ខ្លាំងមែន! Seungri ឈ្នះមេដាយម្ដង ២ ពីការប្រកួតដ៏ស្វិតស្វាញមួយ
- 2017-07-18 02:16:59
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ខ្លាំងមែន! Seungri ឈ្នះមេដាយម្ដង ២ ពីការប្រកួតដ៏ស្វិតស្វាញមួយ
ចន្លោះមិនឃើញ
សមាជិកក្មេងជាងគេរបស់ក្រុមចម្រៀង BIGBANG ពិតជាបុរសខ្លាំងស្ទើរគ្រប់ជំនាញមែន ដូចជាពេលថ្មីៗនេះ លោកបានឈ្នះមេដាយពីការប្រកួត “First Jiu-Jitsu"។
កាលពីថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ២០១៧ តារាចម្រៀងរូបនេះបានបង្ហោះរូបថតមួយសន្លឹកជាមួយ ក្រុមសហព័ន្ធ First Jiu-Jitsu ជប៉ុនប្រេស៊ីល លើគណនី Instagram របស់លោក។ ភ្ជាប់ជាមួយរូបភាពនោះលោកបានសរសេរថា៖ "មួយមេដាយប្រាក់ មួយមេដាយសំរឹទ្ធ! ខ្ញុំមានអារម្មណ៍សោកស្ដាយបន្តិច តែមិនអីទេ ព្រោះខ្ញុំបានប្រឹងអស់ពីសមត្ថភាពរបស់ខ្ញុំហើយ”។ ក្នុងនោះ Seungri ក៏បានអរគុណដល់គ្រូបង្ហាត់របស់ខ្លួនដែរ ដែលបានជួយ។
ដោយឡែក Choi Jong Hunសមាជិកក្រុម FTISLAND ក៏បានបង្ហោះសារអបអរសាទរចំពោះ Seungri ក្នុងឱកាសដ៏ពិសេសនេះដែរ។
ពិតជាពេលរំភើប ពោរពេញដោយកិត្តិយសធំធេងបំផុតសម្រាប់ តារាប្រុសវ័យ ២៦ឆ្នាំរូបនេះ ដែលបានទទួលមេដាយ តាមរយៈការប្រកួតដ៏ស្វិតស្វាញរបស់ខ្លួន៕
អបអរសាទរ Seungri!
ចុចអាន៖
G-Dragon ទម្លាយរឿងសោកសៅ នៅពីក្រោយអាល់ប៊ុមថ្មីរបស់ខ្លួន
ភ័យមិនស្ទើរទេ! កំពុងសម្ដែងសុខៗ G-Dragon ភ្លេចខ្លួនធ្លាក់ពីលើឆាកយ៉ាងដំណំ