ពូជមេអំបៅធំបំផុតលើពិភពលោក កំពុងប្រឈមផុតពូជ ដោយសារហេតុផលទាំងនេះ
- 2017-09-27 07:34:52
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ពូជមេអំបៅធំបំផុតលើពិភពលោក កំពុងប្រឈមផុតពូជ ដោយសារហេតុផលទាំងនេះ
ចន្លោះមិនឃើញ
អម្បូរមេអំបៅធំជាងគេបំផុតលើពិភពលោក ដែលកំពុងប្រឈមនឹងការផុតពូជ នឹងក្លាយជាសត្វដំបូងគេបង្អស់ ដែលទទួលបានផលប្រយោជន៍ពីគម្រោងអភិរក្សថ្មី នៅប្រទេសប៉ាពូញូវហ្គីណេ (Papua New Guinea)។
ពូជមេអំបៅ Queen Alexandra’s Birdwing នេះ កំពុងប្រឈមនឹងការថយចុះចំនួន ដោយសារតែឧស្សាហកម្មប្រេងដូង ដែលបំផ្លិចបំផ្លាញជម្រកធម្មជាតិរបស់ពួកវា ក៏ដូចជាការកាប់ និងជួញដូរឈើខុសច្បាប់ផងដែរ។ នៅជុំវិញតំបន់ Popondetta ភាគខាងជើងខេត្ត Oro មានសត្វមេអំបៅញីប្រភេទនេះតែ ១០ ក្បាលប៉ុណ្ណោះ ក្នុងមួយគីឡូម៉ែត្រការ៉េ ដែលវាគឺជាចំនួនតិចតួចមែនទែន។
ក្រុមអ្នកអភិរក្សសង្ឃឹមថា គម្រោងថ្មីនេះអាចនឹងថែរក្សា និងបង្កាត់ពូជវាផងដែរ។ មន្ទីរពិសោធន៍ នឹងត្រូវបានដាក់នៅតំបន់ប្រេងដូង Higaturu របស់ក្រុមហ៊ុន New Britain Palm Oil ហើយនឹងមានបុគ្គលិកជាពេទ្យជីវសាស្ត្រ និងបច្ចេកទេសទៀតផង។ ជាមួយគ្នានេះដែរ ពួកគេបានឲ្យដឹងថា ការងាររបស់ពួកគេ គឺឯករាជ្យផ្នែកហិរញ្ញវត្ថុពីឧស្សាហកម្មប្រេងដូង ប៉ុន្តែកិច្ចសហប្រតិបត្តិការនោះ ពិតជាមានសារៈសំខាន់ណាស់។
សមាជិកនៃក្រុមអភិរក្ស Swallowtail and Birdwing Butterfly Trust និងជាអ្នកជីវសាស្ត្រវិទ្យា លោក Charles Dewhurst បានជឿជាក់ថា គម្រោងមួយនេះនឹងការពារអម្បូរមេអំបៅធំបំផុត ដែលត្រូវបានគំរាមកំហែងអស់រយៈពេល ៤ ទសវត្សមកហើយ។
លោក Charles បានបន្ថែមថា ប្រសិនបើវាទទួលបានជោគជ័យ កម្មវិធីនេះក៏នឹងត្រូវប្រើដើម្បីការពារប្រភេទសត្វដទៃទៀតផងដែរ៕
ចុចអាន៖