អ្នកគាំទ្រ Besiktas ស្រែកទាល់តែកីឡាករ Leipzig សុំប្ដូរចេញព្រោះថ្លង់ពេក
- 2017-09-28 02:47:16
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកគាំទ្រ Besiktas ស្រែកទាល់តែកីឡាករ Leipzig សុំប្ដូរចេញព្រោះថ្លង់ពេក
ចន្លោះមិនឃើញ
Timo Werner ខ្សែប្រយុទ្ធ RB Leipzig ត្រូវបង្ខំចិត្តប្ដូរចេញត្រឹមវគ្គទីមួយក្នុងការប្រកួត UEFA Champions League ទល់នឹង Besiktas ដោយសារតែថប់ដង្ហើមនឹងសំឡេងរំខានពីអ្នកគាំទ្ររាប់ម៉ឺននាក់នៅក្នុងកីឡដ្ឋាន។
នៅក្នុងការប្រកួតនោះគេឃើញខ្សែប្រយុទ្ធសញ្ជាតិអាល្លឺម៉ង់ឈរស្ងៀមមួយកន្លែងរួចយកដៃខ្ទប់ត្រចៀកមុនពេលដែលត្រូវប្ដូរចេញត្រឹមនាទី៣១ ខណៈក្រុមរបស់គេកំពុងត្រូវម្ចាស់ផ្ទះនាំមុខ ១ទល់នឹង០។ Werner បានប្រាប់ CapaMag ក្រោយចប់ការប្រកួតថា៖ "ខ្ញុំមិនដែលប្រទះទិដ្ឋភាពបែបនេះទេក្នុងមួយអាជីព។ វាពិតជាធ្វើឲ្យខ្ញុំមិនអាចផ្ដោតអារម្មណ៍លើការប្រកួត"។
ចប់ការប្រកួតក្រុមជើងខ្លាំងរបស់ទួរគី Besiktas បានយកឈ្នះ Leipzig ដែលមកពីអាល្លឺម៉ង់ក្នុងលទ្ធផល ២-០ ស៊ុតបញ្ចូលទីដោយ Ryan Babel និង Talisca៕