ករុណា ពេជ្រ បកស្រាយរឿងកុមារា ហឿន បូរី ចូលផលិតកម្មថោន
- 2017-09-28 07:36:40
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ករុណា ពេជ្រ បកស្រាយរឿងកុមារា ហឿន បូរី ចូលផលិតកម្មថោន
ចន្លោះមិនឃើញ
ថ្មីៗនេះព័ត៌មានក្នុងស្រុកមួយចំនួនបានចុះផ្សាយថាក្មេងប្រុស ហឿន បូរី ចូលផលិតកម្មថោន។ ទាក់ទងនឹងព័ត៌មាននេះអ្នកគ្រប់គ្រងផលិតកម្មនេះ លោក ករុណា ពេជ្រ បានបកស្រាយថា លោកមិនបានដឹងរឿងនេះទេ។ ករុណា ពេជ្រ បានប្រាប់ Sabay ថា រឿងក្មេងប្រុស ហឿន បូរី ចូលផលិតកម្មថោន លោកមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលឃើញវិបសាយមួយចំនួនចុះផ្សាយថាថោនបានទទួលកុមារា បូរី ឲ្យចូលច្រៀង ត្រៀមនឹងចេញបទចម្រៀងក្នុងពេលឆាប់ៗ។
អ្នកគ្រប់គ្រងថោនរូបនេះថ្លែងថា៖“ ថោនទទួលគាត់ (ក្មេងប្រុស ហឿន បូរី) ឲ្យចូលច្រៀងយ៉ាងម៉េច បើខ្ញុំជាអ្នកគ្រប់គ្រងមិនដឹងផង ខ្ញុំឆ្ងល់ទៀតនៅពេលឃើញព័ត៌មានចេញផ្សាយបែបហ្នឹង បើយកគាត់ចូលថោនមែនខ្ញុំប្រាកដជាប្រាប់មិនលាក់បាំងទេ"។
ចំណែកឯលោក ចា រិទ្ធី ត្រូវជាឪពុកធម៌ក្មេងប្រុសខាងលើឲ្យដឹងថា កូនធម៌របស់ខ្លួនមិនបានចុះកុងត្រា ឬចូលផលិតកម្មថោនឡើយ។ គ្រាន់តែថាក្នុងពេលនេះលោក យឹម តាស្រង់ ដែលជាអ្នកនិពន្ធនៅថោនស្ម័គ្រចិត្តជួយនិពន្ធបទចម្រៀងឲ្យក្មេងប្រុស ហឿន បូរី ច្រៀងតែប៉ុណ្ណោះ។
“បទចម្រៀងដែល យឹម តាស្រង់ ចេញឲ្យ បូរី ច្រៀងហ្នឹងត្រៀមចេញក្នុងពេលឆាប់នេះហើយ តែបទហ្នឹងមិនចេញក្នុងផលិតកម្មថោនទេ គ្រាន់តែថាគាត់ជួយ ហើយចង់ដឹងសំឡេងបូរីច្រៀងសម័យតាមស្នាដៃនិពន្ធថ្មីយ៉ាងម៉េចដែរ"។ នេះបើតាមលោក ចា រិទ្ធី អះអាង។
គួរបញ្ជាក់ថា កុមារា ហឿន បូរី មានអាយុ ១១ ឆ្នាំ រៀនថ្នាក់ទី៤ មកពីស្រុកព្រៃឈរ ខេត្តកំពង់ចាម មានបងប្អូន២ នាក់ប្រុសទាំងពីរ រូបគេជាកូនច្បង៕
ចុចអាន៖ចាន់ សុផានី បណ្ដើរកូនស្រីគួរឲ្យស្រលាញ់ទៅឡើងផ្ទះ ថន លក្ខិណា
ចុចអាន៖ថន លក្ខិណា ឡើងវីឡាថ្មីតម្លៃជិត២០ម៉ឺនដុល្លារសុទ្ធតែតារាល្បីៗចូលរួមយប់មិញ