នៅ​ Europa League មួយ​ក្រុម​ៗ​បាន​លុយ​​ប៉ុន្មាន​សម្រាប់​ការ​ប្រកួត​ម្ដង​ៗ​ឆ្នាំ​នេះ?

  • 2017-09-29 01:27:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

UEFA Europa League គឺ​ជា​ពាន​ធំ​ទី​២​​សម្រាប់​ក្រុម​​អាជីព​នៅ​អឺរ៉ុប បន្ទាប់​ពី Champion League។ សម្រាប់​ពាន​នេះ​ដែល​មាន​ក្រុម​ចូលរួម​ដល់​ទៅ​៤៨​ ហើយ​សម្រាប់​រដូវកាល​២០១៧-១៨​ នេះ​គេ​លេង​បាន​២​ប្រកួត​ហើយ។ អ្វី​ដែល​គ្រប់គ្នា​តែងតែ​ចង់​ដឹង តើ​ក្រុម​ទាំង​នោះ​ទទួល​បាន​ប្រាក់​រង្វាន់​ប៉ុន្មាន​សម្រាប់​ការ​ប្រកួត​តាម​វគ្គ​នីមួយៗ? ​

យោង​តាម​គេហទំព័រ UEFA​បាន​​ចែក​ថា ទាំង​៤៨​ក្រុម​ដែល​បាន​ឡើង​មក​វគ្គ​ចែក​ពូល​ត្រូវ​ទទួល​បាន​ប្រាក់​រង្វាន់​២,៦​លាន​អឺរ៉ូ​ដោយ​ស្វ័យប្រវត្តិ។ ចំណែក​ក្នុង​ពូល សម្រាប់​ការ​ប្រកួត​ម្ដង​ៗ​ក្រុម​ដែល​ឈ្នះ​អាច​​ទទួល​បាន​ប្រាក់​៣៦​ម៉ឺន​អឺរ៉ូ ឯ​អ្នក​ចាញ់​បាន​១២​ម៉ឺន​អឺរ៉ូ ហើយ​ប្រសិន​ក្រុម​​​ណា​ដែល​បាន​ទៅ​ឡើង​វគ្គ​៣២​ក្រុម នោះ​ក្រុម​ឈរ​កំពូល​​​តារាង​លេខ​១​បាន​៦០​ម៉ឺន​អឺរ៉ូ​បន្ថែម ខណៈ​លេខ​២​បាន​៣០​ម៉ឺន​អឺរ៉ូ។

មិន​ទាន់​អស់​ក្រុម​ដែល​បាន​ឡើង​មក​៣២​ក្រុម​នឹង​ទទួល​បាន​លុយ​៥០​ម៉ឺន​អឺរ៉ូ​​ផ្សេង​ទៀត សម្រាប់​ការ​ដែល​​បាន​ឈាន​ដល់​វគ្គ​នេះ។ បន្ទាប់​មក​ទៀត​ក្រុម​​ដែល​មាន​ឱកាស​លោត​ទៅ​វគ្គ​​១៦​ក្រុម​ចុងក្រោយ​នឹង​ទទួល​បាន​លុយ​​៦៧​ម៉ឺន​អឺរ៉ូ ហើយ​បើ​ឈាន​ជើង​ចូល​វគ្គ​៨​​ក្រុម​ចុងក្រោយ​ទទួល​បាន​​១​លាន​អឺរ៉ូ និង​១,៦​លាន​អឹរ៉ូ​បន្ថែម​ទៀត​ ពេល​ឡើង​ដល់​  semi-final ។ ក្រុម​២​ឡើង​ដល់​វគ្គ​ផ្ដាច់​ព្រ័ត្រ​អ្នក​ឈ្នះ​បាន​៦,៥​លាន​អឺរ៉ូ ស្របពេល​​ក្រុមរង​ជើង​ឯក​បាន​៣,៥​លាន​អឹរ៉ូ៕ ​

ប្រភព៖ UEFA   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ