Toyota កំពុង​សម្ងំ​ផលិត​ Tundra និង 4Runner ស៊េរី​ថ្មី​

  • 2017-09-30 06:43:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Ed Laukes ប្រធាន​ផ្នែក​ទីផ្សារ​របស់​ក្រុមហ៊ុន​ Toyota ប្រចាំ​អាមេរិក​ខាង​ជើង​បាន​បញ្ជាក់​ពី​រថយន្ត​ចំនួន​ ៣ ម៉ូដែល​ ដែល​​កំពុង​ស្ថិត​ក្នុង​ដំណាក់​កាល​អាប់ដេត​រូបរាង។

​​​​​​​​​​​​Laukes បាន​លើក​ឡើង​ថា​​ការ​ប្រកួត​ប្រជែង​មាន​កាន់​តែ​ខ្លាំង​ក្លា​ឡើង ហើយ​ក្រុមហ៊ុន​​គ្រោង​នឹង​ដោះស្រាយ​បញ្ហា​នេះ​តាម​រយៈ​ការ​អាប់ដេត​រថយន្ត​ប្រភេទ SUV និង​ប្រភេទ​ Truck របស់​ខ្លួន។ ត្បិត​ថា​មិន​បញ្ជាក់​ពី​ពេល​វេលា​ចេញ​រថយន្ត​ស៊េរី​ថ្មី ប៉ុន្តែ​ Laukes បាន​បញ្ជាក់​ថា​ Toyota កំពុង​​ដុត​ដៃ​ដុត​ជើង​លើ​ការ​អាប់ដេត​រថយន្ត​ម៉ូដែល​ Tundra, 4Runner និង Sequoia។

ប្រធាន​ផ្នែក​ទីផ្សារ​រូប​នេះ​ក៏​បាន​បង្ហើប​ខ្លះ​ៗ​ថា​រថយន្ត​​ដែល​អាប់ដេត​ថ្មី​នេះ​នឹង​មាន​កម្លាំង​ខ្លាំង​ជាង​មុន, សន្សំសំចៃ​ប្រេង​ឥន្ធនៈ​ច្រើន​ជាង​មុន ហើយ​អាច​មាន​ជា​ប្រភេទ​​​​ម៉ាស៊ីន​ Hybrid ទៀត​ផង៕​

ប្រភព៖ carscoops   ប្រែ​សម្រួល៖ សុខហេង