វេជ្ជបណ្ឌិត​សង្ហាកូរ៉េរូបនេះ​ កំពុង​ធ្វើ​ឲ្យ​​នារីៗ​​ជ្រូួល​​ច្របល់​​ពេញ​​អ៊ីនធឺណិត​ហើយ!

  • 2017-09-30 08:30:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ប្រើប្រាស់​បណ្ដាញ​អ៊ីនធឺណិត​មួយ​ចំនួន​កំពុង​មាន​ការ​ភ្ញាក់ផ្អើល​ជា​ខ្លាំង​ នៅ​ពេល​បាន​ឃើញ​ប្រុស​សង្ហា​តារា​ម៉ូដែល​ម្នាក់​ ដែល​មាន​រូបរាង​អង់អាច​អស់​ស្ទះ​រូបនេះ។

ការងារជា​តារា​ម៉ូដែល​ គ្រាន់​តែ​ជា​ការងារ​ក្រៅ​ម៉ោង​របស់​លោក​ប៉ុណ្ណោះ​ តែ​ធាតុ​ពិត​ប្រុស​សង្ហា​ Joey Kiho Kim គឺ​ជា​និស្សិត​ពេទ្យ​ម្នាក់​ ដែល​មិន​ទាន់​បញ្ចប់​ការ​សិក្សា​នៅ​ឡើយ​ទេ ហើយ​ក៏​កំពុង​ត្រូវ​មហាជន​លង់​ស្នេហ៍​មិនធម្មតា​ដែរ ពេល​ជួប​វេជ្ជបណ្ឌិត​រូប​នេះ។

ដោយសារ​តែ​រូបរាង​តាំង​ពី​ក្បាល​ ដល់​ចុង​ជើង​សង្ហា​ឥត​ខ្ចោះ​បែប​នេះ​ហើយ​ ទើប​ធ្វើ​ឲ្យ​នារីៗ​មួយ​ចំនួន​ បន់​ឲ្យ​តែ​ខ្លួន​ឈឺ​ អាង​បាន​ទៅ​ឲ្យ​ពេទ្យ​សង្ហា​រូប​នេះ​ពិនិត្យ​ព្យាបាល។

បើ​តាម​វិប​សាយ​ Pride បាន​ឲ្យ​ដឹង​ថា​ Joey គឺ​ជា​និស្សិត​ពេទ្យ​សិក្សា​ផ្នែក​ឱសថសាស្ត្រ​ និង​ជា​តារា​ម៉ូដែល​កូរ៉េ​កាត់​អាមេរិក។ ឈាន​ជើង​ចូល​ពិភព​ម៉ូដែល​មិន​យូរ​ប៉ុន្មាន​ផង​ លោក​ស្រាប់​តែ​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ភ្លូកទឹក​ភ្លូកដី​តែម្ដង។ នេះ​ក៏​ព្រោះ​តែ​រូបរាង​ស្រស់​សង្ហា​ មាំទាំ​ ទឹក​មុខ​មាន​មន្តស្នេហ៍​ និង​ជាពិសេស​ជា​និស្សិត​ពេទ្យ​ទៀត​នោះ​ ទើប​ប្រជាប្រិយភាព​របស់​លោក​ កើនឡើង​ស្រឺតៗ​បែបនេះ៕

ចុចមើល​រូបភាព​ថ្មីៗតាម​រយៈ​គណនី​ Instagram របស់ Joey Kiho ​Kim

ចុចអាន៖ ព័ត៌មាន​កម្សាន្ត​ប្លែកៗ

ប្រភព៖ nextshark   ប្រែ​សម្រួល៖ យី សុធារី