ក្រុមហ៊ុនខ្សែភាពយន្តDisney បញ្ចេញម៉ូដរ៉ូប តម្លៃមិនធម្មតា ទុកសម្រាប់តែជួលប៉ុណ្ណោះ
- 2017-10-01 02:03:34
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រុមហ៊ុនខ្សែភាពយន្តDisney បញ្ចេញម៉ូដរ៉ូប តម្លៃមិនធម្មតា ទុកសម្រាប់តែជួលប៉ុណ្ណោះ
ចន្លោះមិនឃើញ
ក្រុមហ៊ុន Disney បានសហការជាមួយក្រុមហ៊ុនអាពាហ៍ពិពាហ៍ជប៉ុន Kuraudia Co បញ្ចេញរ៉ូបសរុប១៤ម៉ូដ ដែលភាគច្រើនច្នៃចេញពីម៉ូដសំលៀកបំពាក់ ដកស្រង់ពីខ្សែភាពយន្តរបស់ក្រុមហ៊ុន Disney ផ្ទាល់ ដូចជារ៉ូបរបស់ Belle ក្នុងរឿង Beauty and the Beast, រ៉ូបរបស់ព្រះនាងព្រិលស និង Cinderella ជាដើម។
ជារ៉ូប ដែលបានច្នៃយ៉ាងពិសេស ធ្វើពីក្រណាត់សូត្រភ្លឺរលោង រ៉ូបទាំងនោះ Disney ច្នៃឡើងសម្រាប់តែជួលប៉ុណ្ណោះ ហើយជួលម្ដងថ្លៃប្រមាណ ៣ ៦០០ ដុល្លារ និង ៩០០ ដុល្លារ។
ជារួម Disney ធ្វើរ៉ូប និង សំលៀកបំពាក់ទាំងនោះឡើង ដើម្បីឲ្យអ្នកអាចសម្រេចក្ដីសុបិនបានគ្រងសំលៀកបំពាក់ ឲ្យដូចតួអង្គព្រះនាង ឬ ព្រះអង្គម្ចាស់ក្នុងសាច់រឿង សម្រាប់យកទៅប្រើប្រាស់ក្នុងពិធីអាពាហ៍ពិពាហ៍ដែលជាថ្ងៃដ៏អស្ចារ្យក្នុងជីវិត៕