ឌុយបៃ​ ​សាក​ល្បង​សម្រេច​ ​តាក់ស៊ី​ហោះ​ស្វ័យប្រវត្តិ

  • 2017-10-01 04:50:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាក់ស៊ី​ហោះ​ ​ឬ​យាន​ហោះ​ប្រភេទ​ ​Volocopter​ ​ដែល​ទើប​បង្ហាញ​ខ្លួន​ក្នុង​ព្រឹត្តិការណ៍​ពិពណ៌​រថយន្ត​ ​Frankfurt Motor Show​ ​កាល​ពី​សប្ដាហ៍​មុន​ក្នុង​ប្រទេស​អាល្លឺម៉ង់​នោះ​ ​គឺ​ត្រូវ​បាន​គេ​យក​មក​ហោះ​សាកល្បង​បាន​យ៉ាង​ជោគជ័យ​ក្នុង​ទីក្រុង​ឌុយបៃ​ ​ដោយ​មិន​មាន​មនុស្ស​នៅ​ខាង​ក្នុង​ឡើយ។

Volocopter​ ​នឹង​ក្លាយ​ជា​តាក់ស៊ី​ហោះ​ ​ដែល​ដំណើរការ​ជា​ផ្លូវ​ការ​ក្នុង​ទីក្រុង​ឌុយបៃ​ ​នា​ពេល​ឆាប់ៗ​ខាង​មុខ​ ​ខណៈ​ក្រុមហ៊ុន​នេះ​ ​បាន​ចុះ​អនុស្សរណៈ​រួច​រាល់​ជា​មួយ​នឹង​អាជ្ញាធរ​ដឹក​ជញ្ជូន​ផ្លូវគោក​របស់​រដ្ឋបាល​ទីក្រុង​នេះ​កាល​ពី​ប៉ុន្មាន​ខែ​មុន។

តាក់ស៊ី​ហោះ​ ​Volocopter​ ​ជា​បច្ចេកវិទ្យា​ស្ថិត​ក្នុង​គម្រោង​ដែល​ចំណាយ​ថវិកា​អស់​ប្រមាណ​ជាង​ ​២៩,៤​ ​លាន​ដុល្លារ​ ​ហើយ​វា​នឹង​ក្លាយ​ជា​តាក់ស៊ី​ហោះ​មុន​គេ​បំផុត​​ក្នុង​លោក​ដែល​ដំណើរការ​ហោះហើរ​ស្វ័យប្រវត្តិ​ជា​ផ្លូវ​ការ៕

ទទួល​បាន​ព័ត៌មាន​ថ្មីៗ គន្លឹះ​មាន​ប្រយោជន៍​រួម​ទាំង​ចំណេះដឹង​ផ្សេង​ៗ​ពី​បច្ចេកវិទ្យា កុំភ្លេចចុច Like Page Sabay News Technology...

ចុចអានបន្ត ៖

ប្រភព៖ carscoops   ប្រែ​សម្រួល៖ រដ្ឋ

អត្ថបទថ្មី