រថយន្ត Tesla ៥០ ​គ្រឿង​សម្រេច​ដើរ​តួ​ជា​តាក់ស៊ី​ស្វ័យប្រវត្តិ​នៅ​ឌូបៃ

  • 2017-10-02 03:53:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​ Tesla បាន​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ថ្មី ជាមួយ​នឹង​ទីក្រុង​ឌូបៃ​និង​ប្រទេស​អារ៉ាប់រួម​ក្នុង​ការ​ផ្គត់ផ្គង់​រថយន្ត​​ចំនួន ៥០ ​គ្រឿង​ដែល​មាន​បំពាក់​នូវ​បច្ចេកវិទ្យា​បើក​ដោយ​ស្វ័យប្រវត្តិ ដើម្បី​ដើរ​តួ​ជា​រថយន្ត​តាក់ស៊ី​​យុគសម័យ​ថ្មី​។​

តាម​ពិត​ទៅ​គម្រោង​មួយ​នោះ​ ឌូបៃ​ត្រូវ​ការ​រថយន្ត ២០០ គ្រឿង​ប៉ុន្តែ​ដំណាក់កាល​ដំបូង Tesla បញ្ជូន​មក​ត្រឹម ៥០ គ្រឿង​សិន។

លោក HH Sheikh Ahmed bin Saeed AI Maktoum អគ្គនាយក​ក្រុមហ៊ុន Emirates Airline & Group បាន​ឲ្យ​ដឹង​ថា សម្រប​នឹង​បច្ចេកវិទ្យា​បើកបរ​ស្វ័យប្រវត្តិ ខ្លួន​បាន​ផ្ដល់​នូវ​ស្ថានីយ​បញ្ចូល​ភ្លើង​រថយន្ត​អគ្គិសនី​ចំនួន ១៣ ដើម្បី​ផ្ទុក​ថាមពល​ក្នុង​ការ​បំពេញ​រថយន្ត​ទាំង​នោះ។ ជា​ផ្នែក​មួយ​នៃ​គោលដៅ​ក្នុង​ឆ្នាំ ២០៣០ ដែល​កំណត់​ថា​ទីក្រុង​ឌូបៃ​នឹង​មាន​រថយន្ត​ស្វ័យប្រវត្តិ​ចំនួន ២៥ ភាគរយ។

យ៉ាងណាមិញ​ការ​ប្រកាស​ដ៏​រវាង​ Tesla និង Dubai ជា​ការ​បោះ​ជំហាន​ថ្មី​មួយ​សម្រាប់​ពេល​អនាគត ប៉ុន្តែ​ពួក​គេ​នៅ​តែ​បន្ត​លើក​កម្ពស់​និង​មិន​មែន​ជា​ការ​ចូល​រួម​លុប​បំបាត់​ការងារ​របស់​មនុស្ស​នៅ​ថ្ងៃ​មុខ​ឡើយ។

ចុច​អានបន្ត​

ប្រភព៖ interestingengineering   ប្រែសម្រួល៖ កៅ រក្សា