កងកម្លាំងពិសេសអង់គ្លេស បើកប្រតិបត្តិការ​តាមសម្លាប់​កូនប្រុស អូសាម៉ា ប៊ិនឡាឌិន

  • 2017-10-02 03:57:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​កង​កម្លាំង​ពិសេស​របស់​អង់គ្លេស ឬ​ហៅ​​ថា SAS (Special Air Service) កំពុង​បើក​បេសកកម្ម​តាម​សម្លាប់ ឬ​ចាប់​ខ្លួន​កូន​ប្រុស​អតីត​មេ​ដឹក​នាំ​ភេរវកម្ម​អាល់កៃដា​លោក អូសាម៉ា ប៊ិនឡាឌិន ​គឺ​លោក ហាមហ្សា​ (Hamza)។

Hamza ត្រូវ​​​គេ​ចោទ​ថា​ បាន​ដើរ​តាម​គន្លង​របស់​ឪពុក​ដើម្បី​ដឹក​នាំ​ក្រុម​ភេរវករ​អាល់កៃដា។ ​មន្ត្រី​ស៊ើប​ការណ៍​អាមេរិក និង​អង់គ្លេស បាន​ចាត់​ឈ្មោះ ​Hamza ​ក្នុង​បញ្ជី​ខ្មៅ​របស់​ពួក​គេ​ដែល​ជា​មនុស្ស​ចង់​​ចាប់​ខ្លួន​បំផុត​ទាំង​១០​ លើ​លោក​។

ពួក​គេ​បាន​ព្រមាន​ថា លោក Hamza ​គឺ​ជា​មនុស្ស​សកម្ម និង​កំពុង​រៀប​ចំ​ផែន​ការ​វាយ​ប្រហារ​ពិសេស​មួយ​​ទៅ​កាន់​ប្រទេស​លោក​ខាង​លិច ដើម្បី​សង​សឹក​ការ​ស្លាប់​របស់​ឪពុក​ខ្លួន​ក្នុង​កណ្ដាប់​ដៃ​កង​កម្លាំង​ពិសេស​អាមេរិក US Navy Seals កាល​ឆ្នាំ ២០១១។

Hamza មាន​អាយុ ២៨​ឆ្នាំ បាន​បាត់​ខ្លួន​ពី​ផ្ទះ​សុវត្ថិភាព​របស់​ឪពុក​នៅ​ទី​ក្រុង Abbottabad ប្រទេស​ប៉ាគីស្ថាន ប៉ុន្មាន​សប្ដាហ៍​ មុន​ឪពុក​ត្រូវ​បាន​សម្លាប់។ ប៉ុន្តែ​រូប​គេ​បាន​បង្ហាញ​មុខ​ជា​ថ្មី​នៅ​រយៈ​ពេល ២​ឆ្នាំ​ក្រោយ និង​ធ្លាប់​ចេញ​វីដេអូ​សរសើរ​ការ​​វាយ​ប្រហារ​នៅ​ទីក្រុង​ឡុងដ៍។ លោក​ធ្លាប់​ព្រមាន​រៀប​គម្រោង​វាយ​ប្រហារ​យក​លំនាំ​តាម​​ការ​បញ្ជា​យន្តហោះ​​បុក​អគារ​ពាណិជ្ជកម្ម​​នៅ​អាមេរិក​​ថែម​ទៀត​។

ពេល​នេះ Harmza ត្រូវ​គេ​ជឿ​ថា​កំពុង​លាក់​ខ្លួន​នៅ​ប្រទេស​ស៊ីរី។ ឥឡូវ​ប្រតិបត្តិការ​រួម Joint Coalition Special Operation Unit រួម​បញ្ចូល​ទាំង​ទាហាន SAS ៤០​នាក់​ផង បាន​​ធ្វើ​ដំណើរ​​ទៅ​​កាន់​ប្រទេស​ស៊ីរី​​ តាម​ស្វែង​រក Hamza និង​គ្នីគ្នា​របស់​គេ​ហើយ​។ ពួក​គេ​មាន​គម្រោង​សម្លាប់​ដោយ​ប្រើ​យន្ត​ហោះ​ដ្រូន បើ​អាច​​ ចាប់​ខ្លួន​ទាំង​រស់៕

លោក​អូសាម៉ា ប៊ិនឡាឌិន

ចុចអាន៖

ប្រភព៖ Dailystar   ប្រែ​សម្រួល៖ ឡេង ភារុណ

អត្ថបទថ្មី