កូន​សត្វក្រៀល​ចំនួន​៥០​ក្បាល​ញាស់​នៅ​តំបន់​ការពារ​ខេត្ត​ព្រះវិហារ

  • 2017-10-02 06:31:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កូន​សត្វ​ក្រៀល​ចំនួន​៥០​ក្បាលបាន​ញាស់​ចេញពី​សំបុក​ចំនួន​២៧​ដែល​ក្រុម​អភិរក្ស​បាន​ការពារ​នៅ​តំបន់ខ្ពង់រាប​​ភាគ​ខាង​ជើងនៃ​ប្រ​ទេស​កម្ពុជា និងថា​នេះ​ជា​ក្តី​សង្ឃឹម​ថ្មី​មួយ​ទៀត​របស់​ក្រុម​អ្នក​អភិរក្ស​ចំពោះ​ប្រ​ភេទ​សត្វ​កម្របែប​នេះ​។ នេះ​បើតាម​សេចក្តី​ប្រកាស​ព័ត៌មានរបស់​អង្គការ​ WCSដែ​លបាន​​ចេញ​ផ្សាយ​នៅ​ថ្ងៃ​នេះ។

(ពង​សត្វក្រៀន​នៅលើ​សំបុក​កាលមិន​ទាន់​ញាស់/រូបភាព៖WCS)

កូន​សត្វ​ក្រៀលទាំនេះ​ត្រូវ​បានក្រុម​អភិរក្ស និង​សហគមន៍​ថែរក្សា​នៅ​តំបន់ការ​ពារ​ខេត្ត​ព្រះ​វិហារ។ សត្វ​ក្រៀល​ត្រូវ​បាន​គេ​ជឿថា​មានចំនួន​ប្រហែល​១០ ០០០​ក្បាល​ប៉ុណ្ណោះ​នៅ​លើពិភព​លោក​ដែល​មាន​ក្នុង​ប្រ​ទេស​អូស្រ្តាលី កម្ពុជា វៀតណាម ឥណ្ឌា នេប៉ាល់ និង​មីយ៉ាន់​ម៉ា ជា​ដើម ហើយ​ក្នុង​នោះ​គេ​ប៉ាន់​ប្រមាណថាចំនួន​៥០០​ក្បាល​កំពុង​រស់នៅ​ក្នុង​ប្រ​ទេស​កម្ពុជា។ នេះ​បើតាម​ប្រ​ភព​ដដែល​។​

(សត្វក្រៀល​អាចមាន​កំពស់​ដល់​១,៦៥ម៉/ រូបភាព៖WCS)

អង្គការ​នេះ​សរសេរទៀត​ថា​សត្វ​ក្រៀលជា​ប្រ​ភេទ​សត្វ​ស្លាប​ដែល​គេ​ចាត់ទុក​ថា​កំពុង​ស្ថិត​ក្នុង​ប្រ​ភេទ​សត្វ​ងាយ​រងគ្រោះ​ និង​ចំនួន​សត្វ​នេះ​បាន​ថយចុះ​ដោយ​សាបាត់​បង់​ជម្រក​ តំបន់​ដី​សើម​ និងការ​រំខាន​របស់​មនុស្ស​ជា​ដើម៕

​​​​​

អត្ថបទ៖ ទូច សុខា

អត្ថបទថ្មី