ជិតដល់ថ្ងៃប្រកួតធំ កញ្ញាឯកមីយ៉ាន់ម៉ា បែរជាត្រូវគេដកតំណែងភ្លាមៗ
- 2017-10-02 08:35:58
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ជិតដល់ថ្ងៃប្រកួតធំ កញ្ញាឯកមីយ៉ាន់ម៉ា បែរជាត្រូវគេដកតំណែងភ្លាមៗ
ចន្លោះមិនឃើញ
មានរឿងមួយកើតឡើងយ៉ាងតក់ក្រហល់បានកើតឡើងចំពោះកញ្ញាឯកប្រទេសមីយ៉ាន់ម៉ា ខណៈមានបញ្ហាធ្ងន់ធ្ងរ ដល់ថ្នាក់ដកតំណែង "Miss Grand Myanmar 2017” ទៀតផង។
ក្រុមការងាររៀបចំកម្មវិធី Miss Universe Myanmar បានសម្រេចដកតំណែង "Miss Grand Myanmar 2017" ពីនាង Shwe Eain Si ហើយកាលពីថ្ងៃទី ០១ ខែតុលាម្សិលមិញនេះ។ ព័ត៌មាននេះបានបង្កឲ្យមានការភ្ញាក់ផ្អើលខ្លាំង ពេញផ្ទៃប្រទេស ហើយអ្នកគាំទ្ររបស់កម្មវិធី នាំគ្នាឆ្ងល់ថា តើមានបញ្ហាអ្វី រហូតដកតំណែងភ្លាមៗដូចនេះ?
ជាក់ស្ដែង ការពិតបានបង្ហាញ ហើយមានរឿងរ៉ាវជាច្រើនពាក់ព័ន្ធនឹង Shwe Eain Si រហូតត្រូវរបូតមកុដគួរឲ្យស្ដាយបែបនេះ ដូចជា៖
បន្ថែមពីលើនេះ ខាងកម្មវិធី Miss Universe Myanmar Organization (MUMO) បានប្រកាសជាផ្លូវការលើបណ្ដាញហ្វេសប៊ុកដល់សាធារណជន និងជូនដំណឹងដល់ Shwe Eain Si ឲ្យប្រគល់ប្រាក់រង្វាន់ដែលទទួលបានពីកម្មវិធី មកុដ ខ្សែឆៀង និងពានរង្វាន់ មកជូនកម្មវិធីវិញភ្លាមៗ នៅថ្ងៃទី ១០ ខែតុលាខាងមុខ។
ជាមួយគ្នានោះស្របពេលព័ត៌មាននេះចែកចាយបន្តពេញបណ្ដាញអ៊ីនធឺណិត ប៉ុន្តែស្រាប់តែមានមតិខ្លះលើកឡើងថា មូលហេតុពិតគឺដោយសារ ម្ចាស់ឧបត្ថម្ភកម្មវិធីធំទៅវិញទេ ដែលជាអ្នកចង់ដកតំណែងនាង ក៏ព្រោះនាងមានជាប់ពាក់ព័ន្ធនឹងបញ្ហាជាតិសាសន៍៕