Miley Cyrus ​ឈប់​សេព​ជាតិ​ស្រវឹង​ និង​គ្រឿង​ញៀន​​បាន​ច្រើន​ខែ​ហើយ

  • 2017-10-02 13:11:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង​ស្រី​អាមេរិក​នាង​ Miley Cyrus ​និយាយ​ថា​ នាង​បាន​ឈប់​សេព​គ្រឿង​ស្រវឹង​ និង​គ្រឿងញៀន​ជា​ច្រើន​ខែ​មក​ហើយ​ដើម្បី​ផ្ដោត​សំខាន់​លើ​ការ​ផលិត​អាល់ប៊ុម​ចម្រៀង​ថ្មី​មាន​ចំណង​ជើង​ថា​ “Younger Now”។

ម្ចាស់​បទ​ Wrecking Ball ​វ័យ​ ២៤ ​ឆ្នាំ​តែង​និយាយ​ថា​នាង​បាន​សម្រេច​ចិត្ត​ឈប់​ជក់​កញ្ឆា​​តាំង​​ពី​ខែ​មិថុនា និង​បាន​និយាយ​ថា​ការ​ជក់​កញ្ឆា​បាន​ប៉ះ​ពាល់​ដល់​កម្រិត​ថាមពល​ក្នុង​រាងកាយ​ និង​បង្អាក់​សមត្ថភាព​ក្នុង​នាម​ជា​តារា​ចម្រៀង​ម្នាក់។ ​ម្ចាស់​បទ​ “Wrecking Ball” នេះ​​បន្ត​ថា​ គ្រឿងញៀន​មិន​បាន​ផ្ដល់​ថាមពល​ដូច​ដែល​អ្វី​នាង​ចង់​បាន​ ​និង​មិន​អាច​ផ្ដោត​លើ​ការងារ​​បាន​នោះ​ទេ។ បញ្ជាក់​ដែរ​ថា​អាល់ប៊ុម​​ថ្មី​របស់​តារា​វ័យ​ ២៤ ឆ្នាំ​រូប​នេះ​បាន​ចេញ​​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​ ២៩ ខែ​កញ្ញា​កន្លង​ទៅ​ ដោយ​មាន​បទ​ "Younger Now” ជា​បទ​មេ៕

ប្រភព៖ Times of India   ប្រែសម្រួល៖ សិរីបុទ្រ

អត្ថបទថ្មី