KIA ចេញ​រថយន្ត​ STINGER 2018 កូន​កាត់ BMW 3 Series

  • 2017-10-03 04:12:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


​ក្នុង​ពិព័រណ៍​ Detroit Auto Show 2017 ក្រុមហ៊ុន​ផលិត​រថយន្ត​ឈាន​មុខ​របស់​កូរ៉េ Kia បាន​ប្រកាស​បង្ហាញ​នូវ​រថយន្ត​ប្រណីត​ Stinger ស៊េរី​ឆ្នាំ ២០១៨។

ជា​ប្រភេទ​រថយន្ត​ប្រើ​កង់​ក្រោយ (ប៉ុង​មួយ) មាន​ទ្វារ​បួន Stinger ​រចនា​តួ​ខ្លួន​ទាំង​មូល​កូន​កាត់​ជាមួយ​រថយន្ត​ BMW 3 Series សុទ្ធសាធ។ មាន​​ជម្រើស​ម៉ាស៊ីន​ ២ ផ្សេង​គ្នា ​ប្រភេទ​ប្រើ​​ស៊ីឡាំង​ចំណុះ ២.០ លីត្រ ដែល​មាន​កម្លាំង ២៥៥ សេះ និង​​ប្រភេទ​ទៀត​ជា​ម៉ាស៊ីន V6 Twin-Turbo ចំណុះ ៣.៣ លីត្រ មាន​កម្លាំង​ដល់ ៣៦៥ សេះ​ឯ​ណោះ។

រថយន្ត​នេះ​ ត្រូវ​បាន​រាប់​បញ្ចូល​ជា​រថយន្ត​ដែល​អាច​បង្កើន​ល្បឿន​លឿន​បំផុត​នៃ​ក្រុមហ៊ុន Kia ខណៈ​វា​អាច​រត់​ក្នុង​ល្បឿន​ពី ០ ទៅ ៩៦គ.ម/ម៉ ប្រើ​ពេល​ត្រឹម ៤.៧ វិនាទី​សម្រាប់​ប្រភេទ​ម៉ាស៊ីន V6 ចំណុះ ៣.៣ លីត្រ និង​មាន​ល្បឿន​អតិបរមា​ឡើង​ដល់ ២៦៨ គ.ម/ម៉។

មាន​បញ្ចូល​នូវ​បច្ចេកវិទ្យា​ពិសេស ដូច​ជា​ប្រព័ន្ធ​ហ្រ្វាំង​ស្វ័យប្រវត្តិ ដែល​អាច​ជួយ​ទប់​ស្កាត់​ការ​ប៉ះ​ទង្គិច​នានា​នៅ​លើ​ដង​វិថី និង​ប្រព័ន្ធ Driver Attention Alert ដែល​វា​នឹង​បញ្ចេញ​នូវ​សំឡេង​ស្រែក​ណា​មួយ​ចេញ​ពី​រថយន្ត ដើម្បី​ដាស់​ស្មារតី​អ្នក​បើកបរ បើ​រក​ឃើញ​​កំពុង​ងងុយដេក។

Kia ម៉ូដែល​នេះ ក៏​បាន​រចនា​ភ្ជាប់​នូវ​បន្ទះ​សាក​ថ្ម​ទូរសព្ទ​ឥត​ខ្សែ និង​ប្រព័ន្ធ Uvo សម្រប​អេក្រង់​ Touchscreen ទំហំ ៧.០ អ៊ីញ។ មិនទាន់​មាន​ការ​បង្ហើប​ជា​ផ្លូវការ​ពី​តម្លៃ​របស់​ម៉ូដែល Stinger នៅ​ឡើយ ប៉ុន្តែ​តាម​ការ​រំពឹង​ទុក​អាច​ប្រហែល​ ៣៣ ០០០ ដុល្លារ ដែល​នឹង​អាច​លេចចេញ​លក់​នៅ​តាម​បណ្ដា Showroom របស់ Kia នៅ​ចុង​ឆ្នាំ ២០១៧ នេះ។

ចុច​អាន​បន្ត​

ប្រភព៖ DigitalTrends   ប្រែសម្រួល៖ កៅ រក្សា