ទៅ​ទិញ​ឡាន​ទម្លាក់ពី​កុងតឺណ័រ អ្នក​ជំនាញ​ឲ្យ​មើល​តែ​ប៉ុន្មាន​ចំណុច​​នឹង​ដឹង​ភ្លាមឡាន​ស្អាត​ឬ​មិន​ស្អាត​

  • 2017-10-01 23:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សព្វ​ថ្ងៃ​ចរាចរណ៍​រថយន្ត​មួយទឹក​នៅ​ស្រុក​ខ្មែរ​មាន​ភាព​ពេញ​និយម​ព្រោះ​វា​មាន​តម្លៃ​ធូរ​ថ្លៃ​រថយន្ត​ដែល​នាំចូល​ទាំង​នេះ​មាន​ដូចជា​រថយន្ត​ដែល​គេ​ឈប់​ប្រើ​ប្រាស់​រថយន្ត​ដែល​មាន​ការ​ខូច​ខាត​ដោយ​សារ​បុក​រថយន្ត​លិចទឹក។​​ ​ប្រភេទ​រថយន្ត​ទាំង​នេះ​មាន Toyota Highlander Camry Lexus និង​មាន​រថយន្ត​ស៊េរី​ទំនើប​ផ្សេង​ទៀត។

Sabay ថា​ប្រសិន​ជា​យើង​ចង់​ទិញ​រថយន្ត​មួយ​ទឹក​ពី​ស្រុក​គេ​បាន​ល្អ​ស្អាត​អ្នក​ទិញ​អាច​​ទៅ​មើល​ផ្ទាល់​នៅ​កំពង់ផែ​ពេល​ដែល​រថយន្ត​ទាំង​នេះ​ទម្លាក់​ពី​កុងតឺន័រ​មក​ភ្លាម​ព្រោះ​មិន​ទាន់​មាន​ការ​ជួសជុល​ ឬ​​ ផ្លាស់ប្ដូរ​ថ្មី​ដែល​ធ្វើ​ឲ្យ​យើង​​ពិបាកជ្រើស​រើស​ លោក​បាន​ប្រាប់​ពី​​វិធី​សាស្ត្រ​មើល​ដឹង​រថយន្ត​នៅ​ល្អ​ស្អាត​មិន​ប្រើ​ប្រាស់​ច្រើន​ដូច​ខាង​ក្រោម៖

  • មើល​ទៅ​លើ​តួ​រថយន្ត​ជើង​ក្រោម​សាក់​ស៊ី​កន្លែង​ចាប់​កង់​រថយន្ត​មិន​ច្រេះ​ឬ​សឹក​នេះ​ទើប​ជា​រថយន្ត​ដែល​មិន​មាន​ការ​ប្រើ​ប្រាស់​ច្រើន​និង​ប្រើ​នៅ​តំបន់​ដែរ​មាន​ផ្លូវ​ស្អាត​ល្អ។

  • បើ​ជា​រថយន្ត​ដែល​មិន​មាន​ការ​ខូច​ខាត់​​បុក​កុំ​ពិត​មើល​ផ្នែក​ខាង​ក្នុង​កន្លែង​អង្គុយ​ពូក​មាន​លក្ខណៈ​នៅ​ស្អាត​ទើប​មិន​មាន​ការ​ប្រើប្រាស់​យូរ។

  • ពិនិត្យ​មើល​ប្រេង​ម៉ាស៊ីន​នៅ​ថ្មី​នេះ​ម៉ាស៊ីន​និង​​ដំណើរ​ការ​ល្អ​មើល​កុងទ័រ​បើ​មាន​ចំ​នួន​តិច​នេះ​រថយន្ត​នេះ​រថយន្ត​នេះ​ប្រើប្រាស់​បាន​តិច។

  • ពិនិត្យ​មើល​ទៅលើ​សំបក​កង់​ព្រោះ​នៅ​បរទេស​នៅ​ពេល​ប្ដូរ​កង់​គេ​តែង​មាន​ការ​បរិច្ឆេទ​ឆ្នាំ​នៃ​ការ​ប្ដូរ​កង់​ថ្មី(រយះ​ពេល​៣ឆ្នាំ​ឬ​ចាប់​ពី​៥០០០ទៅ​១០០០០គីឡូ​ប្ដូរ​ម្ដង​អាស្រ័យ​លើ​ស្ថានភាព​ជាក់​ស្ដែង)។

  • ប្រសិន​បើ​រថយន្ត​បុក​ខូច​ខាត់​ផ្នែក​ខាង​មុខ​ឬ​ខាង​ក្រោយ​អ្នក​ទិញ​គួរ​ជ្រើស​រើស​យក​ការ​ខូច​ខាត់​ខាង​ក្រោយ​ព្រោះ​ខាង​ក្រោយ​មិន​សូវ​មាន​ចំណុច​សំខាន់​ងាយ​ស្រូល​ជួស​ជុល​ប្ដូរ​ថ្មី​និង​ចំណាយ​លុយ​តិច។​

ក្រៅ​ពី​មើល​លើ​ចំណុច​ពិសេស​ៗ​ខាង​លើ​នេះ​អ្នក​ត្រូវ​ទិញ​ក៏​ត្រូវ​ដឹង​ពី​ប្រភព​ទំនិញ​ពី​ប្រទេស​ណា​ក្រុម​ហ៊ុន​នាំចូល​មាន​លិខិត​ស្នាម​បញ្ជាក់​ពី​រថយន្ត​ច្បាស់លាស់ផងដែរ៕

ចុចអានបន្ត៖

-​រថយន្ត​ម៉ូដែល​ ​Mazda 6 មាន​បញ្ហា ក្រុមហ៊ុន​សម្រេច​ប្រមូល​ចូល​រោងចក្រ​​វិញ

-Mercedes-Benz ត្រៀម​ប្រឡូក​ទីផ្សារ​រថយន្ត​អគ្គិសនី ក្រោម​ដើមទុន​មហាសាល

អត្ថបទ៖ ម៉េងងី

អត្ថបទថ្មី