រថយន្ត​ម៉ូដែល​ ​Mazda 6 មាន​បញ្ហា ក្រុមហ៊ុន​សម្រេច​ប្រមូល​ចូល​រោងចក្រ​​វិញ

  • 2017-09-26 06:50:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អស់​ពេល​ស្រាវជ្រាវ​ប្រមាណ​ ​២១​ ​ខែ​ ​ក្រុមហ៊ុន​ ​Mazda​ ​ប្រចាំ​សហរដ្ឋអាមេរិក​ ​បាន​សម្រេច​ប្រមូល​ចូល​រោងចក្រ​វិញ​នូវ​ម៉ូដែល​ ​Mazda 6​ ​ឆ្នាំ​ ​២០១៥​ ​និង​ ​២០១៦​ ​ប្រមាណ​ ​៥៨ ០០០​ ​គ្រឿង​ ​ក្រោយ​រក​ឃើញ​ថា​ប្រព័ន្ធ​អគ្គិសនី​លើ​ចង្កូត​ពួក​វា​ដំណើរការ​ខុស​ប្រក្រតី។

រូបតំណាង

យោង​តាម​របាយការណ៍​ដែល​ ​Mazda​ ​ផ្ដល់​ទៅ​ខាង​រដ្ឋបាល​សុវត្ថិភាព​ចរាចរណ៍​ផ្លូវជាតិ​របស់​សហរដ្ឋអាមេរិក​បង្ហាញ​ថា​ ​សៀគ្វី​ដ៏​ខ្លី​មួយ​នៃ​ប្រព័ន្ធ​អគ្គិសនី​នៃ​រថយន្ត​របស់​ពួក​គេ​ដំណើរការ​ខុស​ប្រក្រតី​ ​ដែល​ធ្វើ​ឲ្យ​ពោង​សុវត្ថិភាព​មិន​ដំណើរការ​ ​ហើយ​ចង្កូត​ទាំង​មូល​ក៏​ប្រតិបត្តិការ​មិន​ត្រឹមត្រូវ​ដែរ។

ចំពោះ​បញ្ហា​ខាង​លើ​ ​Mazda​ ​បាន​ដឹង​តាំង​ពី​ពេល​ចេញ​លក់​ដំបូង​ ​ពោល​គឺ​ថ្ងៃ​ ​១​ ​ធ្នូ​ ​២០១៥​ ​ប៉ុន្តែ​ក្រុមហ៊ុន​គ្រាន់​ធ្វើ​ការ​តាម​ដាន​និង​ត្រួត​ពិនិត្យ​នូវ​ស្ថានភាព​រថយន្ត​ជា​ប្រចាំ​សម្រាប់​អតិថិជន​ ​ខណៈ​ពួក​គេ​ធ្លាប់​អះអាង​ថា​បញ្ហា​នេះ​ ​គឺ​តិចតួច​ ​ហើយ​រថយន្ត​អាច​ដំណើរការ​មិន​សូវ​ខុស​ច្រើន​ពី​ម៉ូដែល​ដែល​គ្មាន​បញ្ហា៕

ទទួល​បាន​ព័ត៌មាន​ថ្មីៗ គន្លឹះ​មាន​ប្រយោជន៍​រួម​ទាំង​ចំណេះដឹង​ផ្សេង​ៗ​ពី​បច្ចេកវិទ្យា កុំភ្លេចចុច Like Page Sabay News Technology...

ចុចអានបន្ត ៖

ប្រភព៖ Forbes   ប្រែ​សម្រួល៖ រដ្ឋ

អត្ថបទថ្មី