Mercedes-Benz ត្រៀម​ប្រឡូក​ទីផ្សារ​រថយន្ត​អគ្គិសនី ក្រោម​ដើមទុន​មហាសាល

  • 2017-09-26 03:41:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Daimler AG ដែល​ត្រូវ​គេ​ស្គាល់ ជា​ក្រុមហ៊ុន​គ្រប់គ្រង​ Mercedes-Benz ​មាន​គម្រោង​បោះ​ទុន​១ ពាន់​លាន​ដុល្លារ ក្នុង​គោលដៅ​លក់​រថយន្ត​អគ្គិសនីនៅ​​ឆ្នាំ ២០២២។

ការ​ចាប់​ផ្ដើម​ដំណើរការ​ផលិត​អាច​នៅ​ដើម​ឆ្នាំ ២០២០ ហើយ​ដែល​វា​នឹង​ជួយ​​បង្កើត​ការងារ​ថ្មី​បាន​ប្រហែល ៦០០ តំណែង។ នេះ​បើ​យោង​តាម​សារព័ត៌មាន Automative News បាន​ចុះផ្សាយ។

នេះ​មិន​មែន​ជា​ក្រុមហ៊ុន​ធំ​ទី ១ ដែល​ហ៊ាន​ចំណាយ​ទុន​ច្រើន​បែប​នេះ លើ​គម្រោង​រថយន្ត​អគ្គិសនី​ ​ក្រុមហ៊ុន Ford កាល​ពី​ឆ្នាំ ២០១៥ ក៏​ធ្លាប់​បាន​វិនិយោគ​ទុន​ដល់ ៤,៥ ពាន់​លាន​ដុល្លារ ក្នុង​ពេល​ដែល​ Volkswagen ក៏​គ្រោង​ផលិត​រថយន្ត​ដំណើរការ​ដោយ​អគ្គិសនី​។​

ក្រុមហ៊ុន​ជា​ច្រើន​ទៀត​ជុំវិញ​ពិភពលោក​ បាន​បង្វែរ​យុទ្ធសាស្ត្រ​ចូល​ប្រឡូក​ទីផ្សារ​រថយន្ត EV ដើម្បី​ទប់ស្កាត់​ការ​ប្រើប្រាស់​រថយន្ត​ប្រើ​ប្រេង​ឥន្ធនៈ។

គិត​ត្រឹម​ឆ្នាំ ២០១៦ នៅ​ទឹកដី​អាមេរិក មាន​រថយន្ត EV តែ ៣ ភាគរយ​ប៉ុណ្ណោះ នៃ​រថយន្ត​សរុប​ដែល​បាន​លក់​ចេញ​ទៅ​លើ​ទីផ្សារ​ក្នុង​ស្រុក។​

ប្រភព៖ theverge   ប្រែសម្រួល៖ កៅ រក្សា

អត្ថបទថ្មី