Porsche ផលិត​រថយន្ត​តម្លៃ​ជាង ១ ម៉ឺន​ដុល្លារ​​មក​ប្រជែង Tesla

  • 2017-09-20 01:04:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្វី​បើ​ក្រុមហ៊ុន Tesla ហាក់​កំពុង​ទទួល​បាន​ភាព​ជោគជ័យ​ខ្ពស់​ក្នុង​វិស័យ​ឧស្សាហកម្ម​រថយន្ត​អគ្គិសនី ប៉ុន្តែ​ក៏​មាន​គូ​ប្រជែង​ពី​សំណាក់​ក្រុមហ៊ុន​ផ្សេង​ទៀត​ជា​ច្រើន។

រថយន្ត​ Mission E របស់​ក្រុមហ៊ុន​ប្រទេស​អាល្លឺម៉ង់ Porsche ដែល​ធ្លាប់​បង្ហាញ​ជា​លើក​ដំបូង​នៅ​ឆ្នាំ ២០១៥ នឹង​វិវត្ត​ផលិត​សារ​ជា​ថ្មី ទៅ​ជា​រថយន្ត​អគ្គិសនី ដែល​សាក​បញ្ចូល​មួយ​ពេញ​ម្ដង អាច​ជិះ​បាន​ក្នុង​ចម្ងាយ​ផ្លូវ​ប្រហែល ៤៩៨ គ.ម។​ចំណាយ​ពេល​ត្រឹម​តែ ១៥ នាទី ក្នុង​ការ​សាក​ចន្លោះ​ពី ០ ឡើង​ដល់ ៨០ ភាគរយ។

លោក Oliver Blume

នាយក​ប្រតិបត្តិ Porsche លោក Oliver Blume បាន​ប្រាប់ Car Magazine ថា Mission E នឹង​លក់​ក្នុង​តម្លៃ​ខ្ទង់​ចន្លោះ ៨៥,០០០ ដុល្លារ​ ដែល​នេះ​ថ្លៃ​ជាង​ខ្ទង់ ១ ម៉ីន​ដុល្លារ​ធៀប​នឹង​ម៉ូដែល S របស់ Tesla។ លោក​បន្ថែម​ថា រថយន្ត Mission E នឹង​ចាប់​មាន​លក់​នៅ​ឆ្នាំ ២០១៩ ត​ទៅ៕

Mission E របស់ Porshe
ម៉ូដែល S របស់ Tesla

ចុច​អាន​បន្ត​៖

ប្រភព៖ Bgr   ប្រែ​សម្រួល៖ រក្សា

អត្ថបទថ្មី