រថយន្ត​ក្រុង​អគ្គិសនី Proterra បញ្ចូល​ភ្លើង​មួយ​ពេញ​ម្ដង ជិះ​បាន​ជាង ១,៧០០ គ.ម

  • 2017-09-24 06:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខណៈ​ដែល​បណ្ដា​ប្រទេស​នៅ​អឺរ៉ុប​មួយ​ចំនួន បាន​ដាក់​កំហិត​ឲ្យ​ឈប់​មាន​រថយន្ត​ប្រើ​សាំង​និង​ប្រេង​ឥន្ធនៈ​នៅ​លើ​ដង​វិថី​នា​ប៉ុន្មាន​ទសវត្ស​បន្ទាប់។

ដោយឡែក​កាល​ពី​ថ្ងៃ​អង្គារ​កន្លង​ទៅ​ ក្រុមហ៊ុន Proterra ក៏​បាន​ប្រកាស​ពី​ការ​បំបែក​កំណត់​ត្រា​ថ្មី​នៃ​រថយន្ត​ក្រុង​អគ្គិសនី​ម៉ូដែល Catalyst E2 Max ដែល​បញ្ចូល​ភ្លើង​មួយ​ដង អាច​ធ្វើ​ដំណើរ​ក្នុង​ចម្ងាយ​ដី ១,៧៧៣ គ.ម។​

E2 Max បំពាក់​នៅ​អាគុយ​កម្លាំង ៦៦០ គីឡូវ៉ាត់ម៉ោង និង​មាន​បណ្ដោយ​ខ្លួន ១២ ម៉ែត្រ ធៀប​ទៅ​នឹង​រថយន្ត​អគ្គិសនី​ Model S P1000D របស់ Tesla ដែល​ប្រើ​អាគុយ​កម្លាំង ១០០ គីឡូវ៉ាត់ម៉ោង អាច​ជិះ​បាន​ចម្ងាយ​ជាង ៥០៦ គ.ម និង​រថយន្ត​ក្រុង Elec City របស់ Hyundai ទើប​ប្រកាស​បង្ហាញ អាច​ជិះ​បាន​ចម្ងាយ ២៩០ គ.ម ហើយ​បំពាក់​អាគុយ​កម្លាំង ២៥៦ គីឡូវ៉ាត់ម៉ោង ប៉ុន្តែ​ចំណាយ​ពេល​សាក​មួយ​ពេញ​តែ ១ ម៉ោង​ប៉ុណ្ណោះ។

​​​លោក Ryan Popple ជា CEO នៃ​ក្រុមហ៊ុន Proterra បាន​និយាយ​ថា "ដូច​អ្វី​ដែល​យើង​ឃើញ​ក្រុមហ៊ុន​ធំៗ​ជា​ច្រើន បាន​បង្វែរ​ចូល​ទីផ្សារ​រថយន្ត EV (អគ្គិសនី) ហើយ​វា​ក៏​មាន​សក្ដានុពល​អស្ចារ្យ ដែល​អនាគត​សុទ្ធ​សឹង​តែ​ជា​រថយន្ត​អគ្គិសនី​ទាំង​អស់ ហើយ​ព្រះ​អាទិត្យ​កំពុង​ទទួល​បាន​ការ​សម្អាត​ឲ្យ​ភាព​ស្រស់ស្រាយ​ជាង​មុន"៕

ចុច​អាន​បន្ត​៖

ប្រភព៖ The Verge   ប្រែសម្រួល៖ កៅ រក្សា

អត្ថបទថ្មី