គ្រូ U19 ថា ​ពិបាក​ប៉ាន់ស្មាន​​កម្រិត​ U19 ឥណ្ឌូណេស៊ី ព្រោះ​...

  • 2017-10-03 22:53:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​លោក Inoue Kazunori ​​​គ្រូ​បង្វឹក​ក្រុម​បាល់ទាត់​​ U19 កម្ពុជា ​​​មាន​ការ​ពិបាក​ក្នុង​ការ​ប៉ាន់ស្មាន​កម្រិត​ U19 ឥណ្ឌូណេស៊ី ព្រោះ​មិន​បាន​ដឹង​ព័ត៌មាន​ច្រើន​ជុំ​វិញ​ទម្រង់​លេង​របស់​ក្រុម​មួយ​នេះ​ សម្រាប់​ជា​ការ​ត្រៀម​ខ្លួន​ក្នុង​ជំនួប​មិត្ត​ភាព​វេលា​ម៉ោង ៦:៣០ ល្ងាច​នេះ​នៅ​ទឹក​ដី​ឥណ្ឌូណេស៊ី។

លោក Inoue Kazunori

គ្រូ​បង្វឹក​សញ្ជាតិ​ជប៉ុន​រូប​នេះ​បាន​និយាយ​ថា ​លោក​មិន​បាន​ដឹង​ពី​កម្រិត​សមត្ថភាព​ U19 ឥណ្ឌូណេស៊ី​ ច្រើន​ទេ។ ទាក់​ទង​​ការ​ប្រកួត​មិត្ត​ភាព​នេះ​ក្រុម​របស់​លោក ក៏​មិន​បាន​ប្រមូល​ផ្ដុំ​ហ្វឹកហាត់​យូរ​ដែរ តែ​លោក​គិត​ថា ទោះ​ជា​យ៉ាងណា​​សម្រាប់​លោក​ផ្ទាល់​ការ​ប្រកួត​គឺ​ផ្ដោត​សំខាន់​លើ​លទ្ធផល​ជា​ធំ។

លោក​បន្ថែម​ថា ការ​ប្រកួត​មិត្ត​ភាព​នេះ​ជា​ឱកាស​ល្អ​មួយ​សម្រាប់​យុវជន​កម្ពុជា​ទទួល​បាន​បទ​ពិសោធ​ លើ​ឆាក​អន្តរជាតិ។ មួយ​ទៀត​ក៏​ជា​ការ​ត្រៀម​ខ្លួន​ឲ្យ​បាន​ល្អ​ ​សម្រាប់​ការ​ប្រកួត​ផ្លូវ​ការ​វគ្គ​​ជម្រុះ 2018 AFC U-19 Championship ​ដែល​​ធ្វើ​ឡើង​នៅ​ទឹក​ដី​កម្ពុជា​ចុង​ខែ​នេះ​ផង​ដែរ។

ការ​ប្រកួត​ជម្រុះ 2018 AFC U-19 Championship ​នឹង​ធ្វើ​ឡើង​នៅ​ទឹក​ដី​កម្ពុជា​ចន្លោះ​ពី​ថ្ងៃ​ទី​២៤ ដល់​ថ្ងៃ​ទី​២៨ ខែ​តុលា ឆ្នាំ​២០១៧ នៅ​ភ្នំពេញ​​ ដែល​កម្ពុជា​ស្ថិត​នៅ​ពូល G ជា​មួយ​ U19 ចិន U19 មីយ៉ាន់ម៉ា និង​ U19 ហ្វីលីពីន៕ ​

U-19 កម្ពុជា

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

អត្ថបទពេញនិយម