កត្តានិងរឿងចម្លែកមួយប្រសិន Barca មក Premier League
- 2017-10-03 23:05:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កត្តានិងរឿងចម្លែកមួយប្រសិន Barca មក Premier League
ចន្លោះមិនឃើញ
តំបន់ Catalan ពេលនេះកំពុងតែពុះកញ្ជ្រោលខ្លាំងចង់បានឯករាជ្យពីប្រទេសអេស្ប៉ាញ។ ស្របគ្នានេះមន្ត្រីកីឡានៅតំបន់មួយនេះលោក Gerard Figueras មានគំនិតមួយចង់ឲ្យ Barcelona ចាកចេញពី La Liga មកលេងនៅ Premier League ។
Premier Leagueកំពុងឈរលេខមួយជាលីគរកចំណូលច្រើនជាងគេពីការលក់សិទ្ធិផ្សាយ ៤,៦លានដុល្លារក្នុង១ឆ្នាំ។ តាមការចុះផ្សាយរបស់ businessinsider បានសរសេរថា ដោយសារកត្តារកចំណូលបានច្រើននេះហើយ ទើបទាក់ចិត្ត Barca ដែលជាក្រុមមានធនធានចង់មករួមរស់នៅ Premier League។
យ៉ាណាមិញ មានកត្តានិងរឿងជាច្រើនកើតឡើងមុនពេល Premier League យល់ព្រមឲ្យជើងខ្លាំងនៅអេស្ប៉ាញមួយនេះមកជ្រកកោន៖
ទី១៖ តំបន់ Catalan ត្រូវទទួលបានឯករាជ្យពេញលេញសិន ប៉ុន្តែត្រង់ចំណុចនេះមានការប្រទាក់ប្រទើសខ្លាំង ព្រោះរដ្ឋាភិបាលអេស្ប៉ាញយល់ថាការទាមទារនេះ វាប្រឆាំងនឹងស្ថាប័ននយោបាយប្រជាធិបតេយ្យអេស្ប៉ាញនិងបទបញ្ជារដ្ឋធម្មនុញ្ញ។
ទី២៖ ប្រសិន Barca មកមែន EPL រករកមួយក្រុមទៀតបន្ថែមដើម្បីឡើងដល់២២ក្រុម ព្រោះប្រសិនមានតែ២១ក្រុម នោះការប្រកួតប្រចាំសប្ដាហ៍ម្ដងត្រូវសល់ក្រុម។
ចំណុចពិសេសមួយទៀត ប្រសិន Barca មកអង់គ្លេស វាជាលើកដំបូងដែល Premier League យល់ព្រមឲ្យក្លឹបមកពីក្រៅចក្រភពអង់គ្លេសមកចូលរួម ព្រោះកន្លងទៅមានតែក្លឹបមកពីប្រទេសវេល និង ស្កុតឡែនដែលស្ថិតនៅក្នុងចក្រភពអង់គ្លេសបានមកលេងនៅអង់គ្លេសនិង Premier League។