Ronaldo ដាក់ដេញថ្លៃពាន Ballon d'Or មួយយកលុយជួយកុមារក្រីក្រ
- 2017-10-04 01:48:11
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Ronaldo ដាក់ដេញថ្លៃពាន Ballon d'Or មួយយកលុយជួយកុមារក្រីក្រ
ចន្លោះមិនឃើញ
Cristiano Ronaldo បានដាក់ដេញថ្លៃពាន Ballon D'Or មួយក្នុងចំណោមបួនរបស់ខ្លួនដើម្បីយកលុយបម្រើឲ្យសកម្មភាពសប្បុរសធម៌។
តារាឆ្នើមសញ្ជាតិព័រទុយហ្គាល់បានលក់ពានរបស់ខ្លួនឲ្យទៅលោក Idan Ofer ជាមហាសេដ្ឋីជនជាតិអ៊ីស្រាអែល ជាថ្នូរនឹងការបានប្រាក់ ៦សែនអឺរ៉ូហើយប្រាក់ទាំងនោះនឹងផ្ដល់ទៅឲ្យមូលនិធិសប្បុរសធម៌មួយឈ្មោះថា Make-a-Wish។ Make-a-Wish គឺជាមូលនិធិមួយដែលជួយដល់កុមារមានជំងឺទាំងឡាយដើម្បីសម្រេចក្ដីស្រមៃរបស់ពួកគេ។
ពានខាងលើគឺជាពានចំលងប៉ុណ្ណោះ តែវាជាកម្មសិទ្ធិ Ronaldo ដោយសាររាល់ពេលឈ្នះ Ballon D'or គ្រប់កីឡាករនឹងបានពានពិតមួយ និងពានចំលងមួយ។ ពានពិតគឺសាមីខ្លួនរក្សាទុក ហើយពានចំលងត្រូវប្រគល់ឲ្យទៅក្លឹបប៉ុន្តែកាលពីឆ្នាំ២០១៣ ខ្សែប្រយុទ្ធរូបនេះបានសុំ Real Madrid រក្សាទុកពានចំលងដើម្បីទុកដេញថ្លៃបរិច្ចាគដល់មូលនិធិ៕