​គណនី​ Yahoo ទាំង​អស់​សុទ្ធ​តែ​បាន​រង​គ្រោះ​ ​ក្នុង​ការ​វាយ​ប្រហារ​ឆ្នាំ​ ២០១៣

  • 2017-10-04 02:16:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Verizon ដែល​បច្ចុប្បន្ន​ជា​ក្រុមហ៊ុន​មេ​របស់​ Yahoo បាន​បញ្ចេញ​ឲ្យ​ដឹង​ជា​សាធារណៈ​ថា​ ការ​វាយ​ប្រហារ​ Hack យក​ទិន្នន័យ​ដែល​កើត​មាន​លើ​ Yahoo កាល​ពី​ឆ្នាំ​ ២០១៣ គឺ​បាន​ប៉ះពាល់​ដល់​គណនី​ទាំង​អស់​ដែល​មាន​នៅ​ពេល​នោះ។

កន្លង​មក​ Yahoo បាន​ឲ្យ​ដឹង​ថា​គណនី​ដែល​ប៉ះពាល់​មាន​ត្រឹម​ ១/៣ ឬ ស្មើ​ ១ ពាន់​លាន​គណនី​ប៉ុណ្ណោះ ប៉ុន្តែ​​តាម​ការ​ស៊ើបអង្កេត​ថ្មី​របស់​ Verizon ​បង្ហាញ​ថា​គណនី​ទាំង​អស់​ដែល​មាន​នៅ​ពេល​នោះ​សរុប​ ៣ ពាន់​លាន​គណនី​ សុទ្ធ​តែ​បាន​រង​ការ​វាយ​ប្រហារ។ ព័ត៌មាន​ដែល​គេ​អាច​លួច​បាន​ពី​គណនី​ដែល​រង​ការ​ប៉ះពាល់​មាន​ដូច​ជា​ឈ្មោះ, អាសយដ្ឋាន​អ៊ីមែល, លេខ​ទូរសព្ទ, ថ្ងៃ​ខែ​ឆ្នាំ​កំណើត, លេខ​សម្ងាត់​ រួម​ទាំង​សំនួរ​សុវត្ថិភាព​ផង​ដែរ។ ចំណែក​ព័ត៌មាន​ពី​​​គណនី​ធនាគារ និង​​​ព័ត៌មាន​ពី​កាត ​ក្រេដីត​​ជឿ​ថា​មិន​ត្រូវ​បាន​គេ​លួច​យក​នោះ​ទេ។

ក្រៅ​ពី​រង​ការ​វាយ​ប្រហារ​នៅ​ឆ្នាំ​ ២០១៣ ​Yahoo ក៏​បាន​រងគ្រោះ​បន្ត​ទៀត​​នៅ​ឆ្នាំ​ ២០១៤ ដែល​ប៉ះពាល់​គណនី​ចំនួន​ ៥០០ លាន និង​ការ​វាយ​ប្រហារ​​ធំ​ទី​បី​​កើត​ឡើង​ចន្លោះ​ឆ្នាំ​ ២០១៥ និង​ឆ្នាំ​ ២០១៦៕ ​​​​​​​​​​​​

ប្រភព៖ macrumors   ប្រែ​សម្រួល៖ សុខហេង