សាហាវមែន! ប្រើពេល៤ខែ ជីករូងក្រោមដី ប៉ងចូលលួចលុយធនាគារ រាប់រយលានដុល្លារ

  • 2017-10-04 02:49:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប៉ុនប៉ង​លួច​លុយ​ធនាគារ​ធំ​បំផុត​លើ​ពិភពលោក ត្រូវ​បាន​រំខាន បន្ទាប់​ពី​ប៉ូលិស​ឃាត់​ខ្លួន​ក្រុម​ឧក្រិដ្ឋជន ដែល​ចំណាយ​ពេល​អស់ ៤ខែ ជីក​រូង​ក្រោម​ដី ដើម្បី​ចូល​លួច​លុយ​ធនាគារ Bank of Brazil សរុប​ចំនួន ៣១៧លាន​ដុល្លារ។

បុរស​ចំនួន ១៦នាក់​ត្រូវ​បាន​ឃាត់​ខ្លួន បន្ទាប់​ពី​មន្រ្តី​ប៉ូលិស​បាន​រក​ឃើញ រូង​ក្រោម​ដី​ប្រវែង ៥០០ម៉ែត្រ នៅ​តាម​ដង​ផ្លូវ នៅ​ភាគ​ខាងត្បូង​ទីក្រុង Sao Paulo ប្រទេស​ប្រេស៊ីល។

ប៉ូលិស​ក្រុង Sao Paulo បាន​តាម​ដាន​ក្រុម​ឧក្រិដ្ឋជន​ខាងលើ អស់​រយៈពេល​ជា​យូរ​មក​ហើយ និង​បាន​បង្ខំចិត្ត​ចូល​ឆ្មក់​ឃាត់​ខ្លួន នៅ​ថ្ងៃ​ពុធ ទី២៧ ខែ​កញ្ញា កន្លង​ទៅ​នេះ ដោយសារ​តែ​រូង​ក្រោម​ដី​នោះ ត្រូវ​បាន​ជីក​រួច​រាល់។

អ្នក​ដឹក​នាំ​ការ​ស៊ើបអង្កេត លោក Fábio Pinheiro Lopes បាន​ប្រាប់​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​ចន្ទ​ថា ពួកគេ​ចំណាយ​ដើម​ទុន​ម្នាក់​ជាង ៦ ០០០ដុល្លារ ជីក​រូង​ក្រោម​ដី​នោះ ដើម្បី​ចូល​ទៅ​លួច​លុយ​ពី​ធនាគារ ចំនួន ៣១៧លាន​ដុល្លារ​វិញ។ ជាមួយ​គ្នា​នេះ​ដែរ ពួកគេ​បាន​ប្រើប្រាស់​បន្ទះ​ឈើ និង​ដែក ដើម្បី​ទ្រទ្រង់​រូង​ក្រោម​ដី ដែល​ធំ​ល្មម​អាច​ឲ្យ​មនុស្ស​ពេញ​វ័យ ក្រោកឈរ​ដើរ​បាន៕

ចុច​អាន៖

ប្រភព៖ Mirror   ប្រែ​សម្រួល៖ សេង ឡុង

អត្ថបទថ្មី