ឡៅ ចន្រ្ទា ដឹកដៃប្អូនប្រុសឡើងសង្វៀនស្ដារមុខមាត់ជាថ្មី
- 2017-10-04 03:31:44
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឡៅ ចន្រ្ទា ដឹកដៃប្អូនប្រុសឡើងសង្វៀនស្ដារមុខមាត់ជាថ្មី
ចន្លោះមិនឃើញ
អ្នកលេងកែង ឡៅ ចន្រ្ទា ដឹកដៃប្អូនប្រុស ឡៅ ចិត្រា ឡើងសង្វៀនគូបូតាថ្ងៃសុក្រ ទី៦ ខែតុលា ឆ្នាំ២០១៧ ដើម្បីស្ដារប្រជាប្រិយភាពឡើងវិញក្រោយចាញ់ប៉ុន្មានប្រកួតថ្មីៗនេះ។
បើតាមការឲ្យដឹងពីអ្នករៀបចំប្រដាល់របស់សង្វៀនបាយ័ន បងប្អូនត្រកូល «ឡៅ» ឡៅ ចន្រ្ទា និង ឡៅ ចិត្រា ពួកគេទាំងពីរនាក់ នឹងត្រូវឡើងប្រកួតសារជាថ្មីក្នុងកម្មវិធីគូបូតានាយប់ថ្ងៃសុក្រ ទី៦ ខែតុលា ឆ្នាំ២០១៧ ខាងមុខនេះជាមួយកីឡាករថៃ ដើម្បីប្រជែងយកជ័យជម្នះក៏ដូចជាប្រជាប្រិយភាពឡើងវិញ បន្ទាប់ពីធ្លាក់ចុះមួយរយៈពេលនេះ។ ចន្ទ្រា ប៉ះ Navy J Powerruf ចំណែក ចិត្រា ប៉ះ Chaichan Phakthungchai។
គូរំលឹកថា ៣ប្រកួតចុងក្រោយរបស់ ឡៅ ចន្រ្ទា គឺចាញ់២ ឈ្នះ១ ប្រកួតចុងក្រោយចាញ់ពិន្ទុកីឡាករថៃ ម៉ៃសុទ្ធ ប៉េឡេប៊ូរីរ៉ាំ ក្នុងកម្មវិធីម៉ារ៉ាតុងរបស់សង្វៀន CNC ខណៈ ឡៅ ចិត្រា វិញទើបតែប្រកួតដំបូងនោះទេ ក្រោយឈ្នះមេដាយសំរឹទ្ធនៅស៊ីហ្គេម ២០១៧ នេះ។ តោះចាំតាមដានទាំងអស់គ្នាមើលថា តើត្រកូល «ឡៅ» ទាំងពីរនាក់ខាងលើអាចយកជ័យជម្នះបានទេ?