រឿង​ប្លែក​ៗ​ដ៏​ហួស​ចិត្ត​លោក​ ​Elon Musk ​គ្រោង​បង្កើត​ប្រទេស​ប្រជាធិបតេយ្យ​នៅ​លើ​ភព​អង្គារ

  • 2017-10-04 03:58:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្ថាបនិក​ ​ហើយ​ជា​នាយក​ប្រតិបត្តិ​របស់​ ​TESLA​ ​និង​ ​Space X​ ​ដែល​ជា​ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនី​ ​និង​សេវាកម្ម​បាញ់​បង្ហោះ​ផ្កាយរណប​តម្លៃ​ធូរ​ជាង​គេ​របស់​អាមេរិក​លោក​ ​Elon Musk​ ​បាន​បង្ហាញ​នូវ​រឿង​ប្លែក​ៗ​ដ៏​ហួស​ចិត្ត​មួយ​ចំនួន​ដែល​គាត់​ជឿ​ថា​ ​នឹង​កើត​មាន​ជាក់​ជា​មិន​ខាន​ ​ហើយ​រឿង​ទាំង​នោះ​មាន​ដូច​ជា៖

លោក Elon Musk

* គាត់​ចង់​ផ្ដើម​បញ្ជូន​មនុស្ស​ទៅ​ភព​អង្គារ​ ​នា​ឆ្នាំ​ ​២០២៤។ * Elon Musk​ ​ជឿ​ថា​ ​អ្នក​ដែល​នៅ​ក្នុង​ប្រតិបត្តិការ​ទៅ​ភព​អង្គារ​មុន​គេ​នោះ​ ​គឺ​គ្មាន​ជីវិត​មក​វិញ​ទេ។ * សហគ្រិន​ជំនួញ​បច្ចេកវិទ្យា​នេះ​ ​នៅ​ចង់​បង្កើត​ប្រទេស​ថ្មី​មួយ​នៅ​លើ​ភព​អង្គារ​ ​ដែល​មាន​ទី​ក្រុង​ ​និង​រដ្ឋាភិបាល​ពេញ​លេញ​ ​ហើយ​មាន​គោលនយោបាយ​ជា​លទ្ធិប្រជាធិបតេយ្យ។ * សេវាកម្ម​ដំណើរ​កម្សាន្ត​ជិះ​យាន​អវកាស​ជុំវិញ​ពិភពលោក​នឹង​កើត​មាន។ * ការ​ប្រើប្រាស់​កម្មវិធី​បណ្ដាញ​សង្គម​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​សព្វថ្ងៃ​ ​គឺ​ធ្វើ​ឲ្យ​អ្នក​រាល់​គ្នា​ហាក់​មាន​ឥទ្ធិពល​ជា​ប្រធានាធិបតី​អាមេរិក​កាល​ពី​ ​២០​ ​ឆ្នាំ​មុន​ទៅ​ទៀត​ ​ព្រោះ​អ្នក​អាច​ឆ្លើយ​ឆ្លង​សំនួរ​ ​និង​សន្ទនា​ដោយ​វីដេអូ​ជា​មួយ​ដៃ​គូរ​ពី​ជុំវិញ​ពិភពលោក៕

ទទួល​បាន​ព័ត៌មាន​ថ្មីៗ គន្លឹះ​មាន​ប្រយោជន៍​រួម​ទាំង​ចំណេះដឹង​ផ្សេង​ៗ​ពី​បច្ចេកវិទ្យា កុំភ្លេចចុច Like Page Sabay News Technology...

ចុចអានបន្ត ៖

ប្រភព៖ Businessinsider   ប្រែ​សម្រួល៖ រដ្ឋ