ការប្រកួតក្នុងទ្រុងរបស់ មាស ម៉ើ នៅថៃចុងសប្ដាហ៍នេះលុបចោលវិញហើយ
- 2017-10-04 07:00:26
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ការប្រកួតក្នុងទ្រុងរបស់ មាស ម៉ើ នៅថៃចុងសប្ដាហ៍នេះលុបចោលវិញហើយ
ចន្លោះមិនឃើញ
កម្មវិធីប្រកួតដាក់ទ្រុងនៅឯប្រទេសថៃ របស់ជើងខ្លាំង មាស ម៉ើ ដែលត្រូវប្រកួតនៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៧ នៅទីក្រុងបាងកកនោះត្រូវលុបចោលវិញហើយ។ លោក ហ៊ុន ចាន់រាជ គ្រូប្រចាំក្លឹប Cam bodian Top Team និងជាគ្រូរបស់កីឡាករខាងលើ ប្រាប់ថា បើតាមការគ្រោងទុកនោះត្រូវប្រកួតនៅចុងសប្ដាហ៍នេះ ប៉ុន្តែដោយខាងប្រទេសថៃជាប់កាន់ទុក្ខស្ដេចថៃ ដូច្នេះរាល់ការប្រកួតនានាត្រូវផ្អាករយៈពេល១ខែសិន ហើយលើកពេលទៅប្រកួតពេលណានោះ ខាងអ្នករៀបចំកម្មវិធីនៅថៃមិនទាន់ប្រាប់នៅឡើយទេ។ កីឡាករដែលគ្រោងនិងចេញទៅប្រកួតហើយលុបចោលវិញនោះរួមមាន មាស ម៉ើ រិន សារ័ត្ន និង គុជសារ ចាន់រាជ៕