ទស្សនា​វីដេអូ ​កម្ពុជា​ ចាញ់ ឥណ្ឌូណេស៊ី ៣-១ យប់​មិញ

  • 2017-10-04 23:50:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជាបាន​ទទួល​រង​បរាជ័យ​ក្រោម​ថ្វី​ជើង​ម្ចាស់​​​ជម្រើស​ជាតិ​​ឥណ្ឌូណេស៊ី​ដោយ​លទ្ធផល ៣-១ សម្រាប់​ការ​ប្រកួត​​​មិត្ត​ភាព​​កម្រៅ។ នៅ​វគ្គ​ទី​១ ឥណ្ឌូណេស៊ី​បាន​ទម្លាយ​សំណាញ់​ទី​របស់​កម្ពុជា​២​គ្រាប់ ខណៈ​ដើម​វគ្គ​ទី​២ ខ្សែ​ប្រយុទ្ធ​កម្ពុជា ចាន់ វឌ្ឍនាកា បាន​បំបែក​ពង់មាន់​របស់​ឥណ្ឌូណេស៊ីវិញ។ យ៉ាង​ណា ឥណ្ឌូណេស៊ី​នៅ​តែ​អាច​បន្ថែម​១​គ្រាប់​ទៀត​នៅ​វគ្គ​ទី​២​។ ចប់​ការ​ប្រកួត​កម្ពុជា​ចាញ់​ឥណ្ឌូណេស៊ី ៣-១ មុន​ធ្វើ​ដំណើរ​ទៅ​ប្រទេស​វៀតណាម​សម្រាប់ការ​ប្រកួត​ថ្ងៃ​ទី​១០ ខែ​តុលា​ខាង​មុខនេះ៕

ជម្រើស​ជាតិ​កម្ពុជា

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​