តម្លៃ​ថ្លៃ​មិន​សំខាន់ អ្នក​គាំទ្រ​ភាគ​ច្រើន​គ្រោង​ទិញ iPhone X ទំហំ 256GB

  • 2017-10-05 02:11:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផ្អែក​តាម​ការ​ស្រង់​មតិ​ពី​ក្រុម​ការងារ RBC Capital Markets បាន​ឲ្យ​ដឹង​ថា iPhone X ទំហំ 256GB ជា​ជម្រើស​ពេញ​និយម​បំផុត​ក្នុង​ចិត្ត​អតិថិជន ទោះ​បី​ជា​វា​មាន​តម្លៃ​លើស **១ ពាន់​ដុល្លារ​**នៅ​ក្រៅ​ស្រុក​ក្ដី។ ផ្អែក​ការ​សាកសួរ​មនុស្ស ៨២៣ នាក់​ មាន ២៨ ភាគរយ​គ្រោង​ទិញ iPhone X ខណៈ ២០ ភាគរយ បាក់​ចិត្ត​លើ iPhone 8 Plus និង ១៧ ភាគរយ​ស្មោះស្ម័គ្រ​ជាមួយ iPhone 8។​

​ដោយឡែកសម្រាប់ការ​ជ្រើសរើស iPhone X ​រវាង​ទំហំ 64GB តម្លៃ ៩៩៩ ដុល្លារ និង 256GB តម្លៃ ១ ១៤៩ ដុល្លារ មតិ ៥៧ ភាគរយ​គ្រោង​ទិញ​ទំហំ 256GB ហើយ​សល់ ៤៣ ភាគរយ​គិត​គូរ​ត្រឹម 64GB សិន។​

ចុង​ក្រោយ​នៃ​ការ​ស្ទង់​មតិ ៤,១៩៦ នាក់ ជុំវិញ​មុខងារ​អ្វី​ដែល​ទាក់ទាញ​បំផុត​លើ iPhone X? មាន​ចំនួន ៤៦ ភាគរយ​ខ្ពស់​បំផុត ផ្ដោត​លើ​មុខងារ​សាក​ថ្ម​ឥត​ខ្សែ, ២៤ ភាគរយ​សម្លឹង​លើ​មុខងារ​ដោះ​សោ​ប្រើ​ផ្ទៃ​មុខ និង ១៤ ភាគរយ​ប៉ុណ្ណោះ​ពេញ​ចិត្ត​បែប​បទ​រចនា​នៃ​តួ​ខ្លួន។

ប្រភព៖ macrumors   ប្រែសម្រួល៖ កៅ រក្សា