​តើ​ ​Toyota Prius​ ​ចេញ​ដំបូង​នៅ​ឆ្នាំ​ណា​ ​ហើយ​មាន​ម៉ូដែល​អ្វី​ខ្លះ?

  • 2017-10-05 03:17:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​ ​Toyota​ ​ជា​អ្នក​ដឹកនាំ​ទីផ្សារ​ពិភពលោក​ក្នុង​ការ​លក់​នូវ​រថយន្ត​អគ្គិសនី​កូនកាត់​ ​ដែល​ជា​ក្រុមហ៊ុន​មួយ​ក្នុង​ចំណោម​ក្រុមហ៊ុន​ធំ​បំផុត​ក្នុង​ការ​លើក​ទឹកចិត្ត​ដល់​ការ​ទទួល​យក​នូវ​ទីផ្សារ​ដ៏​ធំ​ នៃ​រថយន្ត​កូនកាត់​ទូទាំង​ពិភពលោក​ ​ហើយ​ជា​ក្រុមហ៊ុន​ដំបូង​ក្នុង​ការ​ផលិត​ ​និង​លក់​រថយន្ត​ប្រភេទ​នេះ​ ​ជាមួយ​នឹង​ការ​បង្ហាញ​ ​Toyota Prius​ ​ក្នុង​ ​១៩៩៧

Prius ឆ្នាំ ១៩៩៧

Toyota​ ​បាន​ចាប់ផ្ដើម​ផ្ដល់​នូវ​ជម្រើស​នេះ​ទៅ​លើ​រថយន្ត​អ្នក​ដំណើរ​ដ៏​សំខាន់​របស់​ខ្លួន​ ​ដូចជា​ ​Camry ហើយ​ក្រោយ​មក​ទៀត​ ​ជាមួយ​នឹង​បណ្ដាល​រថយន្ត​ ​Lexus​ ​ដែល​ផលិត​នូវ​រថយន្ត​កូនកាត់​ដ៏​ប្រណិត​មួយ​ចំនួន​។ វា​បាន​ដាក់​ស្លាក​បច្ចេកវិទ្យា​នេះ​ក្នុង​រថយន្ត​ ​Toyota​ ​ជា​ ​**Hybrid Synergy Drive**​ ​និង​ក្នុង​ជំនាន់​ ​Lexus​ ​ជា​ **Lexus Hybrid Drive** ។ ការ​លក់​ជា​បន្តបន្ទាប់​ទូទាំង​ពិភពលោក​ ​របស់​រថយន្ត​អ្នក​ដំណើរ​ម៉ូដែល​កូនកាត់​ ​Toyota​ ​និង​ ​Lexus​ ​កើន​ឡើង​ដល់​ទៅ​ ​១០ លាន​ ​គ្រឿង​ក្នុង​ខែ​មករា​ ​ឆ្នាំ​ ​២០១៧។ រថយន្ត​ត្រកូល​ ​Prius​ ​ជា​ប្រភេទ​រថយន្ត​កូនកាត់​លក់​ដាច់​បំផុត​លើ​ពិភពលោក​ ដែល​លក់​បាន​ច្រើន​ជាង​ ​**៦​ ​លាន​គ្រឿង** ទូទាំង​ពិភពលោក​ ​គិត​ត្រឹម​ខែ​មករា​ ​ឆ្នាំ​ ​២០១៧។

Prius lift back​ ​ជា​រថយន្ត​កូនកាត់​ប្រើ​នូវ​សាំង​ពាក់​កណ្ដាល​អគ្គិសនី​ ​(Gasoline-electric)​ ​ដែល​លក់​ដាច់​បំផុត​លើ​ពិភពលោក​ ​ដោយ​ការ​លក់​សម្រេច​បាន​ ​៣ លាន​គ្រឿង​ ​ក្នុង​ខែ​មិថុនា​ ​ឆ្នាំ​ ​២០១៣ ហើយ​ការ​លក់​ជា​បន្តបន្ទាប់​ ​តាំង​ពី​ឆ្នាំ​ ១៩៩៧​ ​សរុប​មាន​ ​៣,៩៨៤,៦០០ គ្រឿង​ ​នៅ​ចុង​ខែ​មករា​ ​ឆ្នាំ​ ២០១៧។ Prius liftback ជាប់​ចំណាត់​ថ្នាក់​ជា​រថយន្ត​កូនកាត់​ដែល​លក់​ដាច់​ជាង​គេ​ ​ក្នុង​ទីផ្សារ​អាមេរិក​ ​ហើយ​បាន​ឈាន​ដល់​ ​១ លាន​គ្រឿង​ ​ក្នុង​ខែ​មេសា​ ឆ្នាំ​ ២០១១។ ការ​លក់​ជា​បន្តបន្ទាប់​នៃ​រថយន្ត​ ​Prius​ ​ក្នុង​ប្រទេស​ជប៉ុន​ ​កើន​ដល់​ ​១ លាន​គ្រឿង​ ​ក្នុង​ខែ​សីហា​ ​ឆ្នាំ​ ​២០១១។ ត្រឹម​ខែ​មករា​ ឆ្នាំ​ ​២០១៧​ ​ការ​លក់​នៃ​ ​Prius liftback សរុប​មាន​ច្រើន​ជាង​ ១,៨ លាន​គ្រឿង​ ក្នុង​ប្រទេស​ជប៉ុន​ ហើយ​ ១,៧៥ លាន​គ្រឿង​ ក្នុង​សហរដ្ឋអាមេរិក​។ ការ​លក់​ជា​បន្តបន្ទាប់​នូវ​ TMC hybrid តាំង​ពី​ Prius បង្ហាញ​ក្នុង​ទ្វីប​អឺរ៉ុប​ក្នុង​ឆ្នាំ​ ២០០០ ដែល​បាន​ឈាន​ដល់​ ១ លាន​គ្រឿង​ ក្នុង​ខែ​វិច្ឆិកា​ ឆ្នាំ​ ២០១៥។

ការ​លក់​ទូទាំង​ពិភពលោក​នៃ​រថយន្ត​កូនកាត់​ដែល​បាន​ផលិត​ដោយ​ក្រុមហ៊ុន​ Toyota បាន​ឈាន​ដល់​ ១ លាន​គ្រឿង​ ត្រឹម​ថ្ងៃ​ទី​ ៣១ ខែ​ឧសភា​ ឆ្នាំ​ ២០០៧ ហើយ​បាន​ឈាន​ដល់​ ២ លាន​គ្រឿង​ ត្រឹម​ខែ​សីហា​ ឆ្នាំ​ ២០០៩ ដោយ​ការ​លក់​នូវ​រថយន្ត​កូនកាត់​ក្នុង​ ៥០ ប្រទេស​។ ការ​លក់​រថយន្ត​កូនកាត់​បាន​ឈាន​ដល់​ ៥ លាន​គ្រឿង​ ក្នុង​ខែ​មីនា​ ឆ្នាំ​ ២០១៣។

កំឡុង​ឆ្នាំ​ ២០១២ រថយន្ត​ម៉ូដែល​កូនកាត់​ Toyota និង​ Lexus បាន​លក់​ច្រើន​ជាង​ ១ លាន គ្រឿង​ក្នុង​រយៈពេល​មួយ​ឆ្នាំ​ សម្រាប់​ការ​លក់​ជា​លើក​ដំបូង​របស់​ខ្លួន​ដែល​មាន​ចំនួន​ ១,២១៩ លាន​គ្រឿង​។ ឆ្នាំ​ ២០១៣ TMC បាន​លក់​ចំនួន​ ១,២៧៩ លាន​គ្រឿង​ ហើយ​លក់​បាន​ដល់​ទៅ​ ​៦​ ​លាន​គ្រឿង​ក្នុង​ខែ​ធ្នូ​ ឆ្នាំ​ ២០១៣ គ្រាន់​តែ​ ៩ ខែ​ក្រោយ​ប៉ុណ្ណោះ​។ ការ​លក់​បាន​ឈាន​ដល់​ ​៧​ ​លាន​គ្រឿង​ ​ក្នុង​ខែ​កញ្ញា​ ​ឆ្នាំ​ ២០១៤​, ៨ លាន​គ្រឿង​ ក្នុង​ខែ​កក្កដា​ ឆ្នាំ​ ២០១៥, ៩ លាន​គ្រឿង​ ក្នុង​ខែ​មេសា​ ឆ្នាំ​ ២០១៦ និង​ ១០ លាន​គ្រឿង​ ក្នុង​ខែ​មករា​ ឆ្នាំ​ ២០១៧។

ក្រុមហ៊ុន​ Toyota ប៉ាន​ប្រមាណ​ថា​ រហូត​ដល់​ថ្ងៃ​ ៣១ ខែ​មករា​ ឆ្នាំ​ ២០១៧ រថយន្ត​កូនកាត់​របស់​ខ្លួន​ នឹង​សន្សំ​បាន​ប្រហែល​ជា​ ៧,៦៦ ពាន់​លាន​ដុល្លារ​ (២៩ ពាន់​លាន​លីត្រ​) ដែល​បាន​ប្រៀបធៀប​ទៅ​នឹង​ចំនួន​នៃ​ការ​ប្រើប្រាស់​ដោយ​ រថយន្ត​ប្រើ​ប្រេង​ (gasoline-powered) មាន​ទំហំ​ស្រដៀង​គ្នា​ ហើយ​បាន​បញ្ចេញ​ប្រមាណ​ ៧៧ លាន​ ដែល​តិច​ជាង​ប៉ុន្មាន​តោន​នៃ​ការ​រំភាយ​កាបូន​ឌីអុកស៊ីត​ ដែល​បាន​បញ្ចេញ​ដោយ​រថយន្ត​ប្រើ​ប្រេង​ (gasoline-powered) នៃ​ទំហំ​ស្រដៀង​គ្នា​ និង​ល្បឿន​នៃ​ការ​បើកបរ​។

ត្រឹម​ខែ​មេសា​ ​ឆ្នាំ​ ​២០១៦​ ​រថយន្ត​ពាក់​កណ្តាល​អគ្គិសនី​របស់​ ​Toyota​ ​មាន​ដូច​ជា៖

  • Prius α, Prius v, Prius +, Aqua​ ​ឬ​ ​Prius c, Camry Hybrid (ជំនាន់​ទី​មួយ​ ​និង​ទី​ពីរ​)
  • Toyota Highlander Hybrid (Kluger Hybrid ក្នុង​ប្រទេស​ជប៉ុន​), Toyota Avalon Hybrid, Toyota Auris Hybrid, Toyota Yaris Hybrid (ទ្វីប​អឺរ៉ុប​តែ​ប៉ុណ្ណោះ​)​ ​និង​ម៉ូដែល​មួយ​ចំនួន​ទៀត​លក់​តែ​នៅ​ក្នុង​ប្រទេស​ជប៉ុន​ រួមមាន​ ​Alphard Hybrid/Vellfire Hybrid, Estima Hybrid, Toyota Sai, Toyota Harrier, Toyota Crown Hybrid, Toyota Crown Mild Hybrid, Toyota Crown Majesta, Corolla Axio, Corolla Fielder, Toyota Voxy/Noah/Esquire, Toyota Sienta, Toyota Corolla Hybrid, Toyota Levin Hybrid និង​ Toyota RAV4 Hybrid។
Prius V ឆ្នាំ ២០១៦

ចាប់​ពី​ឆ្នាំ​ ២០១១​ TMC បាន​បង្ហាញ​នូវ​សមាជិក​ថ្មី​ចំនួន​ បី​ ទៅ​ត្រកូល​ Prius រួមមាន​ Prius v (Prius α ក្នុង​ប្រទេស​ជប៉ុន​ និង​ Prius + ក្នុង​ទ្វីប​អឺរ៉ុប​), Prius c (Toyota Aqua ក្នុង​ប្រទេស​ជប៉ុន​) និង​ Toyota Prius Plug-in Hybrid ដែល​បាន​ចេញ​ក្នុង​ឆ្នាំ​ ២០១២ ក្នុង​ប្រទេស​ជប៉ុន​ អាមេរិក​ និង​អឺរ៉ុប​។ ជាមួយ​នឹង​ការ​លក់​រថយន្ត​សរុប​ ២៤៧,២៣០ គ្រឿង ​កំឡុង​ពេល​ត្រី​មាស​ទី​ ​១​ ​នៃ​ឆ្នាំ​ ​២០១២ ត្រកូល​ ​Prius​ ​របស់​ ​Toyota​ ​បាន​ក្លាយ​ជា​ផ្លាក​យីហោ​លំដាប់​ លេខ​ ​៣​ ​នៃ​ការ​លក់​ក្នុង​ពិភពលោក​ ក្រោយ​ពី​ Toyota Corolla (៣០០,៨០០ គ្រឿង) និង​ Ford Focus (២៧៧,០០០ គ្រឿង) ។ រហូត​ដល់​ខែ​កញ្ញា​ ឆ្នាំ​ ២០១២ Prius liftback ជា​រថយន្ត​ថ្មី​លក់​ដាច់​ជាង​គេ​ក្នុង​ប្រទេស​ជប៉ុន​ រយៈពេល​ ១៦ ខែ​ជាប់ៗ​គ្នា​ រហូត​ដល់​រថយន្ត​ Toyota Aqua (Prius c) កើន​ឡើង​ក្នុង​ខែ​តុលា​ ឆ្នាំ​ ២០១២។ ជាមួយ​នឹង​ការ​លក់​ចំនួន​ ២៦៦,៥៦៧ គ្រឿង ​នៅ​ប្រទេស​ជប៉ុន​ ក្នុង​ឆ្នាំ​ ២០១២ Aqua ត្រូវ​បាន​ពិចារណា​ជា​ឈ្មោះ​ដ៏​ជោគជ័យ​បំផុត​ដែល​ដំណើរការ​ក្នុង​ទីផ្សារ​ប្រទេស​ជប៉ុន​ នៅ​រយៈពេល​ ២០ ឆ្នាំ​ចុង​ក្រោយ​។

Prius C ឆ្នាំ ២០១៦

រថយន្ត​ម៉ូដែល​ Prius c/Aqua លក់​បាន​ចំនួន​ ១,៣៨០,១០០ គ្រឿង​នៅ​ទូទាំង​ពិភពលោក​ ត្រឹម​ខែ​មករា​ ឆ្នាំ​ ២០១៧ ដែល​ជា​ រថយន្ត​កូនកាត់​លក់​ដាច់​បំផុត​លំដាប់​ទី​ពីរ​របស់​ក្រុមហ៊ុន​ TMC បន្ទាប់មក Prius liftback​ លក់​បាន​ ៦៧១,២០០ គ្រឿង​ និង​ពីរ​ជំនាន់​នៃ​ Camry Hybrid លក់​បាន​ ៦១៤,៧០០ គ្រឿង​ទូទាំង​ពិភពលោក​ ដែល​ការ​លក់​ទាំងអស់​នេះ​ត្រឹម​ខែ​មករា​ ឆ្នាំ​ ២០១៧។ សម្រាប់​ត្រកូល​ Prius ទាំងពីរ​ប្រភេទ​មាន​ទីផ្សារ​លក់​ដាច់​បំផុត​នៅ​ប្រទេស​ជប៉ុន​ ខណៈ​ Camry មាន​ទីផ្សារ​លក់​ដាច់​បំផុត​ក្នុង​សហរដ្ឋអាមេរិក​។ ចំណាត់​ថ្នាក់​បន្ទាប់​គឺ​ Auris ដែល​មាន​ ៣៧៨,០០០ គ្រឿង​បាន​លក់​នៅ​អឺរ៉ុប​ ដែល​ជា​ទីផ្សារ​កំពូល​មាន​ ៣៥៤,៦០០ គ្រឿង​បាន​លក់​។

Lexus ក៏​មាន​រថយន្ត​កូនកាត់​ផ្ទាល់​ខ្លួន​ផង​ដែរ​ ​ហើយ​ត្រឹម​ខែ​សីហា​ ឆ្នាំ​ ២០១៥ មាន​នូវ​ម៉ូដែល​ ​LS 600h/LS 600h L, GS 450h, RX 400h/RX 450h, Lexus HS 250h, Lexus CT 200h, Lexus ES 300h, Lexus IS 300h, Lexus NX 300h និង​ Lexus RC 300h។ ការ​លក់​បន្តបន្ទាប់​នៅ​ទូទាំង​ពិភពលោក​នៃ​ ​Brand​ ​កូនកាត់​ Lexus បាន​ឈាន​ដល់​ ៥០០ ពាន់​គ្រឿង​ក្នុង​ខែ​វិច្ឆិកា​ ឆ្នាំ​ ២០១២។ ការ​លក់​ឈាន​ដល់​ ១ លាន​គ្រឿង​ក្នុង​ខែ​មីនា​ ឆ្នាំ​ ២០១៦។ រថយន្ត​ Lexus RX 400h/RX 450h ជា​រថយន្ត​កូនកាត់​ ​Lexus​ ​លក់​ដាច់​ជាងគេ​បំផុត​ចំនួន​ ៣៦៣,០០០ គ្រឿង ដែល​បាន​ចែកចាយ​ទូទាំង​ពិភពលោក​ ត្រឹម​ខែ​មករា​ ឆ្នាំ​ ២០១៧ ដែល​បន្ទាប់​មាន​ Lexus CT 200h ជាមួយ​នឹង​ការ​លក់​ចំនួន​ ២៩០,៨០០ គ្រឿង​ និង​ Lexus ES 300h ជាមួយ​នឹង​ការ​លក់​ចំនួន​ ១៤៣,២០០ គ្រឿង​។

Lexus GS 450h ២០១៦

Plug-in Hybrid

គម្រោង​រថយន្ត​អគ្គិសនី​ ​Plug-in hybrid​ ​របស់​ក្រុមហ៊ុន​ ​Toyota​ ​បាន​ចាប់ផ្ដើម​ក្នុង​ឆ្នាំ​ ​២០០៧​ ​ជាមួយ​នឹង​ផ្លូវ​សាកល្បង​នៃ​គំរូ​រថយន្ត​ក្នុង​ប្រទេស​បារាំង​ ​និង​ចក្រភពអង់គ្លេស​នៅ​ឆ្នាំ​ ២០០៨។ ក្រុមហ៊ុន​ Toyota បាន​បង្កើត​រថយន្ត​ Prius plug-in demonstration ៦០០ គ្រឿង​សម្រាប់​ជួល​ទៅ​​ Fleets (ទិញ ឬ​ជួល​ដោយ​ជំនួញ ឬ​ក្រុមហ៊ុន ជៀស​ជាង​ប្រើ​ផ្ទាល់​ខ្លួន និង​គ្រួសារ) និង អតិថិជន​រដ្ឋាភិបាល​។

ប្រទេស​បារាំង​ ចក្រភពអង់គ្លេស​ និង​ប្រទេស​អាល្លឺម៉ង់​មាន​នូវ​ Fleets ធំ​បំផុត​ជាមួយ​នឹង​ PHEVs ១៥០ គ្រឿង​។ ប្រទេស​កាណាដា​, ចិន​, អូស្ត្រាលី និង​នូវែលហ្សេឡង់​ក៏​បាន​ចូលរួម​ក្នុង​កម្មវិធី​ Demonstration ទូទាំង​ប្រទេស​។

ការ​ផលិត​នូវ​ជំនាន់​របស់​ Toyota Prius Plug-in Hybridបាន​ចេញ​ក្នុង​ប្រទេស​ជប៉ុន​ នៅ​ខែ​មករា​ ឆ្នាំ​ ២០១២ ដែល​បន្ទាប់​នៅ​សហរដ្ឋអាមេរិក​នៅ​ចុង​ខែ​កុម្ភៈ​ និង​ចែកចាយ​នៅ​អឺរ៉ុប​បាន​ចាប់ផ្ដើម​នៅ​ចុង​ខែ​មិថុនា​ ឆ្នាំ​ ២០១២។

ត្រឹម​ខែ​មេសា​ ឆ្នាំ​ ២០១៦ ការ​លក់​ទូទាំង​ពិភពលោក​សរុប​ ៧៥,៤០០ គ្រឿង​នៃ​ Prius PHVs តាំង​ពី​ឆ្នាំ​ ២០១២ ដែល​នៅ​អាមេរិក​ខាងជើង​ ជា​ទីផ្សារ​ឈាន​មុខ​គេ​ក្នុង​តំបន់​ដោយ​លក់​បាន​ ៤២,៧០០ ដែល​បន្ទាប់​នៅ​ប្រទេស​ជប៉ុន​លក់​បាន​ ២២,១០០ គ្រឿង​, នៅ​អឺរ៉ុប​លក់​បាន​ ១០,៥០០ គ្រឿង​ ហើយ​មាន​តែ​ ​១០០​ ​គ្រឿង​ប៉ុណ្ណោះ​នៅ​សល់​លើ​ពិភពលោក​។

សហរដ្ឋអាមេរិក​ជា​ប្រទេស​មាន​ទីផ្សារ​នាំ​មុខ​ដែល​មាន​ ៤២,៣២០ គ្រឿង​ត្រូវ​បាន​ចែកចាយ​ ត្រឹម​ខែ​មេសា​ ឆ្នាំ​ ២០១៦។ ទីផ្សារ​នាំ​មុខ​នៅ​អឺរ៉ុប​គឺ​ Netherlands ដែល​លក់​បាន​ ៤,១៣៤ គ្រឿង​ ដែល​បាន​ចុះបញ្ជី​នៅ​ថ្ងៃ​ទី​៣០ ខែ​វិច្ឆិកា​ ឆ្នាំ​ ២០១៥។

កំឡុង​ឆ្នាំ​ដំបូង​របស់​ខ្លួន​ក្នុង​ទីផ្សារ​ សរុប​ការ​លក់​នៅ​លើ​ពិភពលោក​នៃ​ Prius PHVs មាន​ចំនួន​ ២៧,២៧៩ គ្រឿង​  ដែល​អាច​ឲ្យ​ជំនាន់​ Plug-in ជា​រថយន្ត​អគ្គិសនី​ Plug-in លក់​ដាច់​បំផុត​លំដាប់​ទី​ពីរ​ សម្រាប់​ឆ្នាំ​ ២០១២។ ការ​គិត​លើ​ការ​លក់​ជា​បន្តបន្ទាប់​តាំង​ពី​ចាប់ផ្ដើម​ រថយន្ត​ Prius PHV ជា​រថយន្ត​អគ្គិសនី​ Plug-in លក់​ដាច់​បំផុត​លំដាប់​ទី​បី​ ស្ទើរ​គ្រប់​ពេល​នៅ​លើ​ពិភពលោក​ត្រឹម​ខែ​ធ្នូ​ ឆ្នាំ​ ២០១៤។

ការ​ផលិត​នូវ​ជំនាន់​ដំបូង​ Prius Plug-in បាន​បញ្ចប់​នៅ​ខែ​មិថុនា​ ឆ្នាំ​ ២០១៥។ ត្រឹម​ខែ​ឧសភា​ ឆ្នាំ​ ២០១៥ រថយន្ត​កូនកាត់​ Prius Plug-in ជា​រថយន្ត​កូនកាត់​ Plug-in លក់​ដាច់​បំផុត​លំដាប់​ទី​ពីរ​លើ​ពិភពលោក​ នៅ​បន្ទាប់​ពី​ត្រកូល​ Volt  ឬ​ Ampera។

ត្រឹម​ខែ​មេសា​ ឆ្នាំ​ ២០១៦ រថយន្ត​ Prius Plug-in បាន​ធ្លាក់​ដល់​លេខ​ ៥ នៅ​បន្ទាប់​ពី​ Tesla ម៉ូដែល​ S និង​ Mitsubishi Outlander P-HEV។ ជំនាន់​ទី​ពីរ​នៃ​រថយន្ត​កូនកាត់​ Prius plug-in ដែល​ជា​ Toyota Prius Prime បាន​បង្ហាញ​នៅ​ឆ្នាំ​ ២០១៦ នា​កម្មវិធី​ New York International Auto Show ដែល​ត្រូវ​បាន​រំពឹង​នឹង​ចេញ​ក្នុង​សហរដ្ឋអាមេរិក​នៅ​ចុង​ឆ្នាំ​ ២០១៦ ហើយ​មិន​ដូច​ទៅ​នឹង​ម៉ូដែល​ជំនាន់​ដំបូង​ឡើយ​ វា​នឹង​អាច​រក​បាន​ក្នុង​រាល់​រដ្ឋ​ទាំងអស់​ចំនួន​ ៥០៕

ទទួល​បាន​ព័ត៌មាន​ថ្មីៗ គន្លឹះ​មាន​ប្រយោជន៍​រួម​ទាំង​ចំណេះដឹង​ផ្សេង​ៗ​ពី​បច្ចេកវិទ្យា កុំភ្លេចចុច Like Page Sabay News Technology...

ចុចអានបន្ត ៖

ប្រភព៖ en.m.wikipedia.org   ប្រែសម្រួល ​៖ ប៊ុន ធឿន