ដំណឹង​ល្អ! អាហារូបករណ៍​ព័ត៌មាន​វិទ្យា ១០​កន្លែងនៅ NIPTICT កំពុង​រង់ចាំអ្នក

  • 2017-10-05 03:52:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ម្សិលមិញ​ក្រុម​ហ៊ុន​ Smart និង​វិទ្យាស្ថាន​ជាតិ​ប្រៃសណីយ៍ ទូរ​គមនាគ​មន៍ បច្ចេកវិទ្យា​គមនាគ​ម​ន៍ និង​ព័ត៌មាន (NIPTICT) បាន​ព​ង្រឹ​ង​កិច្ច​ព្រម​ព្រៀ​ង ដើម្បី​គាំទ្រ​ដល់​យុវ​ជន​កម្ពុជា​ដែលមាន​ទេពកោសល្យ ក្នុង​វិស័យ​បច្ចេកវិទ្យា​ទូរ​គមនាគ​មន៍ និង​ព័ត៌មាន (ICT)​។

នៅក្នុង​ពិធី​ចុះហត្ថលេខា​ក្រោម​អធិបតីភាព ឯកឧត្តម ត្រាំ អ៊ីវតឹក រដ្ឋ​ម​ន្ត្រី​ក្រសួង​ប្រៃសណីយ៍ និង​ទូរ​គមនាគមន៍ ក្រុមហ៊ុន​ស្មា​ត​បាន​សន្យា​ថា​នឹង​ផ្តល់​មូល​និធិ​ផ្គត់ផ្គង់​ពេញលេញ​សម្រាប់​ការសិក្សា​របស់​និស្សិត​ចំនួន ១០​នាក់ ដែល​មាន​បំណង​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​លើ​ជំ​នា​ញ​ទាក់ទង​នឹង ICT នៅ​វិទ្យាស្ថាន​ជាតិ NIPTICT ។ ជាមួយ​គ្នា​លោក​ក៏​បាន​មាន​ប្រសាសន៍​អរគុណ​ នូវ​ទឹក​ចិត្ត​របស់​ក្រុមហ៊ុន​ Smart ដែល​តែង​តែ​គិត​គូរ​ដល់​និស្សិត​កម្ពុជា​ផង​ដែរ។

អាហារូបករណ៍​ចំនួន ១០​កន្លែង ដែល​ត្រៀម​សម្រាប់និ​ស្សិត​ប្រឡង​យក​នេះ គឺ​ស្ថិតក្នុង​ចំណោម​អាហារូបករណ៍​ចំ​នួន​សរុប ២០​កន្លែង ក្រោម​កម្មវិធី​អាហារូបករណ៍ SmartEdu នា​ឆ្នាំ​នេះ ដែល​កម្មវិធី​នេះ​ក៏​ត្រូវបាន​គាំទ្រ​ដោយ​ក្រសួង​អប់​រំ យុវ​ជន និង​កីឡា​ផងដែរ​។

នៅ​ដើមឆ្នាំ​២០១៦ ក្រុមហ៊ុន​ស្មា​ត បាន​បរិច្ចាក​ទឹកប្រាក់​ជាង ៣៥ ម៉ឺន​ដុល្លារ​សហរដ្ឋអាមេរិក សាងសង់​អន្តេវាសិកដ្ឋាន​ក្នុង​វិទ្យាស្ថាន​ជាតិ NIPTICT សម្រាប់​ឲ្យ​និស្សិត​យ៉ាងហោចណាស់ ១០០​នាក់​បាន​ស្នាក់នៅ ដែល​និស្សិត​ខ្លះ​មកពី​ទី​ជន​បទ ហើយ​ដែល​ការឧបត្ថម្ភ​នេះ បាន​អនុញ្ញាត​ឲ្យ​ពួកគេ​បាន​ប្រើប្រាស់​ធន​ធាន​ផ្នែក ICT ដើម្បី​ជា​ការ​អភិ​វ​ឌ្ឍ​ជំនាញ​មាន​សមត្ថភាព​ប្រកួតប្រជែង​ថ្នាក់​សាកល​។ ទន្ទឹម​នឹង​នេះ ក្រុមហ៊ុន​ស្មា​ត ក៏​ជា​ដៃគូ​សំខាន់​របស់​កម្មវិធី​អ្នក​ស្ម័គ្រ​ចិត្ត ICT កម្ពុជា និង​កម្មវិធី​ពាន​រ​ង្វាន់ ICT កម្ពុជា របស់​វិទ្យាស្ថាន​ជាតិ NIPTICT ផងដែរ​។

លោក ថូ​ម៉ាស ហ៊ុន (Thomas Hundt) នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ស្មា​ត បាន​ពន្យល់ថា​៖ “​ស្របពេល​ដែល​ក្រុមហ៊ុន​ស្មា​ត​នៅតែ​បន្ត​ជា​ក្រុមហ៊ុន​ឈានមុខ​គេ​ក្នុង​ឧស្សាហកម្ម​ទូរ​គមនាគ​មន៍​ច​ល័​ត និង​ជា​អ្នកគាំទ្រ​យ៉ាង​ពេញ​ទំហឹង​ចំ​ពោះ​ការ​អភិ​វ​ឌ្ឍ​សហ​គមន៍ ដូច្នេះ​ជាធម្មតា យើង​តែង​លើកទឹកចិត្ត​ដល់​ការ​អភិ​វ​ឌ្ឍ​ជំនាញ ICT តាម​រយៈ​ការ​អប់​រំ​។ ដូច្នេះហើយ បាន​ជា​យើង​សម្រេចចិត្ត​ព​ង្រី​កកម្មវិធី​អាហារូបករ​ណ៍ SmartEdu នៅ​ឆ្នាំ​នេះ៕"

ដោយ៖ ថា ម៉ាលីដា

អត្ថបទថ្មី