រូប​ថត​ស្រាត​នៅ​អាង​ហែល​ទឹក​របស់​កំពូល​តារា​ល្បី​ Marilyn Monroe ត្រូវ​គេ​ដាក់​ឲ្យ​ដេញ​ថ្លៃ

  • 2017-10-06 03:48:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រូប​ថត​ស្រាត​របស់​កំពូល​តារា​ហូលីវូដ​ Marilyn Monroe ត្រូវ​គេ​ដាក់​ឲ្យ​ដេញ​ថ្លៃ​ក្នុង​តម្លៃ​ចាប់​ពី​ជាង ៣៤០០ដុល្លារ​។

រូប​ថត​ទាំង​នេះ​បាន​ត្រូវ​គេ​ថត​ មុន​ពេល​នាង​ស្លាប់​​ដោយ​ធ្វើ​អត្តឃាត ដែល​ក្នុង​នោះ​មាន​រូប​ថត​នាង​ស្រាត​នៅ​ក្នុង​អាង​ ហែល​ទឹក និង​រូបថត​សិច​ស៊ី​ដទៃ​ទៀត​ប៉ុន្មាន​សន្លឹក។ ក្រៅ​ពី​រូប​ទាំង​នេះ​ក៏​មាន​រូប​ថត​ដទៃ​ទៀត​របស់​នាង​ផង​ដែរ ដែល​នឹង​ដាក់​បញ្ចូល​គ្នា​ទាំង​អស់ ១២​សន្លឹក​។

រូបថត​ទាំង​នោះ​នឹង​ដាក់​ឲ្យ​ដេញ​ថ្លៃ​ក្នុង​កម្មវិធី "Heritage Auctions” នៅ​ទីក្រុង​ New York។

ហើយ​នៅ​ក្នុង​កម្មវិធី​នោះ​ដែរ​ក៏​មាន​រូប​ថត​របស់​មនុស្ស​ល្បី​ៗ​ជា​ច្រើន​នាក់​បន្ថែម​ទៀត​ក៏​ដាក់​បញ្ចូល​ដើម្បី​ដេញ​ថ្លៃ​ផង​ដែរ​៕

នេះ​ជា​បណ្ដា​រូប​ថត​របស់​​ Marilyn Monroe៖

អាន​អត្ថបទ៖

ប្រភព៖ Mirror   ប្រែ​សម្រួល៖ ធារ៉ូ

អត្ថបទថ្មី