ចង់​បិទ​ Wi-Fi ឬ Bluetooth លើ​ iOS 11 វេទនា​បន្តិច​ហើយ

  • 2017-10-06 04:05:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​លើ​ iOS 11 ​អ្នក​មិន​អាច​បិទ​បិទ​ Wi-Fi ឬ Bluetooth ​តាម​ Control Center ដូច​មុន​ទៀត​ហើយ។ ផ្ទុយ​ទៅ​វិញ​​នៅ​ត្រង់​ Control Center ​អាច​ត្រឹម​តែ​ផ្ដាច់ (Disable)​ Wi-Fi ឬ Bluetooth ពី​ប្រព័ន្ធ​ត​ភ្ជាប់​មួយ​តែ​ប៉ុណ្ណោះ។

នេះ​​មិន​មាន​ន័យ​ថា​លើ​ iOS 11 មិន​អាច​បិទ​ Wi-Fi ឬ Bluetooth បាន​នោះ​ទេ។ ប្រសិន​បើ​ចង់​បិទ​ប្រព័ន្ធ​ទាំង​ពីរ​អ្នក​ត្រូវ​ចូល​ទៅ​បិទ​តាម​រយៈ​ Settings ផ្ទាល់។

បញ្ជាក់​​ថា​អ្នក​នៅ​តែ​អាច​បិទ​ Wi-Fi ឬ Bluetooth តាម​រយៈ​ការ​ដំណើរ​ការ​មុខងារ​ Airplane Mode នៅ​លើ​ Control Center បាន​ដដែល ប៉ុន្តែ​ធ្វើ​ដូច​នេះ​សេវា​ទូរសព្ទ​របស់​អ្នក​ក៏​ត្រូវ​បាន​កាត់​ផ្ដាច់​ដែរ។ Apple យល់​ថា​ការ​កែ​ប្រែ​ចំណុច​នេះ​អាច​ផ្ដល់​ភាព​ងាយ​ស្រួល​ដល់​អ្នក​ប្រើ​ប្រាស់​ជាង​មុន ប៉ុន្តែ​​ពេល​ប្រើ​ប្រាស់​ជាក់​ស្ដែង​ទើប​ដឹង​ថា​ពិបាក៕​​​​

ប្រភព៖ osxdaily   ប្រែ​សម្រួល៖ សុខហេង

អត្ថបទថ្មី