Airbus នឹងសាកល្បងតាក់ស៊ីអាកាសនៅឆ្នាំក្រោយនេះហើយ
- 2017-10-06 11:48:36
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Airbus នឹងសាកល្បងតាក់ស៊ីអាកាសនៅឆ្នាំក្រោយនេះហើយ
ចន្លោះមិនឃើញ
ក្រុមហ៊ុនផលិតយន្តហោះ Airbus និយាយថាខ្លួននៅតែស្ថិតលើផ្លូវឈានទៅរកការសាកល្បងតាក់ស៊ីអាកាស CityAirbus នៅដំណាច់ឆ្នាំក្រោយនេះ។
ក្រុមហ៊ុនផលិតយន្តហោះរបស់បារាំង Airbus បានអះអាងថា គោលដៅហោះហើលើកដំបូងនេះនឹងលេចរូបរាងបន្ទាប់ពីផ្នែកឧទ្ធម្ភាគចក្ររបស់ខ្លួនបានបញ្ចប់ការតេស្តលើដីនៃប្រព័ន្ធរុញច្រានដោយជោគជ័យសម្រាប់ CityAirbus។ លោក Marius Bebesel ប្រធានវិស្វកររបស់គម្រោង CityAirbus និយាយក្នុងសេចក្ដីថ្លែងការណ៍កាលពីថ្ងៃអង្គារថា ឥឡូវនេះយើងមានការយល់ដឹងកាន់តែស៊ីជម្រៅនៃប្រតិបត្តិការប្រព័ន្ធរុញច្រានអេឡិចត្រូនិករបស់ CityAirbus ដែលយើងនឹងបន្តការសាកល្បងយ៉ាងម៉ត់ចត់ខណៈការជួបជុំគ្នាមើលការហោះហើររបស់ Airbus នឹងលេចរូបរាងឡើង។
តាក់ស៊ីអាកាស CityAirbus ដែលមានថាមពលថ្មអាចចុះចត និងហោះហើរទាំងបញ្ឈរបានអាចដឹកមនុស្សបាន ៤ នាក់នឹងបង្កភាពងាយស្រួលដល់អ្នកដំណើរដោយបញ្ចៀសទីតាំងកកស្ទះដូចជាព្រលានយន្តហោះនិងស្ថានីយរថភ្លើងជាដើមក្នុងចម្ងាយ ១២០ គីឡូម៉ែត្រក្នុង១ម៉ោង ។ សូមបញ្ជាក់ថា CityAirbus មានអ្នកបើក (pilot) ប៉ុន្តែអាចប្រតិបត្តិការដោយស្វ័យប្រវត្តិក្រោយពេលបច្ចេកវិទ្យាអភិវឌ្ឍឡើង៕