ទូត​អាមេរិក​ប្រកាស​បើក​ឆ្នោត​សំណាង​ទៅ​រស់នៅ​អាមេរិក​ ភ្ជាប់នឹង​លក្ខខណ្ឌ​ងាយៗ​

  • 2017-10-07 04:18:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា​ ​បាន​ប្រកាសកបើក​ឆ្នោត​ផ្សង​​សំណាង​ទៅ​រស់នៅ​នៅ​សហរដ្ឋ​អាមេរិក​សម្រាប់​ឆ្នាំ​២០១៩ ​ដោយ​ភ្ជាប់​ជាមួយ​លក្ខខណ្ឌ​ងាយ​ស្រួល​។ ​បើតាម​សេចក្ដីប្រកាសពត៌មានរបស់​ក្រសួងការ​បរទេស​សហរដ្ឋ​អាមេរិក​ បានឲ្យ​ដឹងថា​ ​កម្មវិធី​ឆ្នោត​ DV ​ដែល​ត្រូវផ្តល់​ឲ្យ​បេក្ខជន​អន្តោ​ប្រវេសន៍​ដែល​មានលក្ខខណ្ឌ​សមស្រប​ចំនួន​ ៥០ ០០០ ​នាក់ ​ចេញពីបញ្ជី​ប្រទេស​ដែល​មានលក្ខណៈ​គ្រប់គ្រាន់​ជារៀង​រាល់ឆ្នាំ​ ក្នុងនោះ​កម្ពុជា​ ក៏​មាន​អាទិភាព​ផងដែរ​។

​ការចុះ​ឈ្មោះ​នេះមិន​តម្រូវឲ្យ​មាន​ការបង់​ថ្លៃអ្វីឡើយ​ ​ប៉ុន្តែ​​អ្នកត្រូវ​មាន​លក្ខខណ្ឌ​កំណត់​ដូចខាង​ក្រោម​៖

1 អ្នកត្រូវ​បញ្ចប់​ការសិក្សា​ថ្នាក់វិទ្យាល័យ ​ឬមាន​បទពិសោធន៍​ការងារគ្រប់​គ្រាន់​

2 អ្នក​ត្រូវបញ្ចូល​រូបថត ​ថត​ថ្មីក្នុងរយៈពេល​ប្រាំមួយខែ​ចុងក្រោយ​ដើម្បីចុះឈ្មោះ​ឆ្នោត DV​

3 អ្នកត្រូវ​បញ្ចូលព័ត៌មាន​អំពីប្តី/​ប្រពន្ធនិង​កូនៗ​របស់អ្នកទាំង​អស់​នៅពេល​ចុះឈ្មោះ​អនឡាញ​។

អ្នកត្រូវ​ចុះឈ្មោះ​តាមអ៊ីនធើណិត​ តាម​គេហទំព័រ www.dvlottery.state.gov ចាប់ពីថ្ងៃត្រង់​ Eastern Daylight Time (EDT) ​ចាប់ពីថ្ងៃទី០៣ តុលា ឆ្នាំ២០១៧​ រហូតដល់ថ្ងៃត្រង់​ Eastern Standard Time (EST)​ ថ្ងៃទី៧ វិច្ឆិកា ​ឆ្នាំ២០១៧​។

បន្ថែមពី​លើនេះ​ ស្ថានទូត​អាមេរិក ​ក៏បានគូស​បញ្ជាក់ពី​ចំណុច​គួរចងចាំ​សំខាន់ៗ​រួមមានៈ​

  • ស្ថានទូត​អាមេរិក​លើកទឹកចិត្តឲ្យ​សាធារណ​ជនកម្ពុជា​ទាំងអស់​ កុំផ្តល់​ព័ត៌មាន​ផ្ទាល់ខ្លួន​របស់អ្នក​ ទៅ​ក្រុមហ៊ុន​នានា ដែល​មានបំណង​ចង់ចុះឈ្មោះ​អ្នកក្នុង​កម្មវិធី​ឆ្នោត​នេះជំនួស​អ្នក​។

  • អ្នកអាច​ចុះឈ្មោះ​ឆ្នោត​ DV ដោយ​មិនចាំបាច់​បង់ថ្លៃអ្វី​ទាំងអស់ តាមរយៈ​គេហទំព័រ​ដដែល​ខាងលើ ​ហើយ​អ្នកក៏​អាចទទួល​ព័ត៌មាន​បន្ថែម​ផងដែរ​។

  • ការ​បង់ថ្លៃ​តែមួយ​គត់ដែល​បេក្ខជន​ត្រូវចំណាយ​សម្រាប់​ដំណើរ​ការឆ្នោត​ DV គឺ​ត្រូវបង់​ទៅស្ថានទូត​អាមេរិក​បន្ទាប់ពី​បេក្ខជន​ត្រូវ​បានជ្រើស​រើស​ដើម្បី​មកសម្ភាស​។ ​នៅក្នុងឆ្នាំ ២០១៧ ​តម្លៃសម្ភាសគឺ ៣៣០ ដុល្លារ​អាមេរិក​ សម្រាប់​បេក្ខជនម្នាក់​។

  • យើង​មិន​តម្រូវ​ឲ្យមាន​អ្នកធានា​ (Sponsor) ​នៅសហរដ្ឋ​អាមេរិក​ដើម្បី​សម្របសម្រួល​ ឬរ៉ាប់រង​ផ្សេងៗ​លើការ​ធ្វើដំណើរ​របស់អ្នក​ឡើយ​។ ​អ្នកត្រូវ​ប្រុងប្រយ័ត្ន​ចំពោះ​ជន​ដែលតាំង​ខ្លួន​ជាអ្នក​ធានា​សម្រាប់​កម្មវិធី​ឆ្នោត​នេះ​។ ពួកគេ​អាច​មាន​បំណង​ជួញដូរ​អ្នក ​ឬធ្វើ​ឲ្យ​អ្នកស្ថិត​ក្នុងស្ថាន​ភាពស្មុគស្មាញ​ផ្សេងៗ​៕

អត្ថបទ៖ ស៊ិន សាវ៉េត