ធ្លាប់តែអានសៀវភៅ ពេលនេះ "សូផាត" ត្រៀមបញ្ចាំងនៅ​ PNN ឆាប់ៗ

  • 2017-10-07 06:55:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រឿង​អក្សរសិល្ប៍បែប​ខេមរនិយមសម័យទំនើប "សូផាត" ដែល​និពន្ធ​ឡើង​ក្នុង ១៩៣៨ ដោយ​កវីនិពន្ធ រី​ម គីន នោះ ឥឡូវ​នេះ​ស្ថានីយ​ទូរទស្សន៍​ភី​អិន​អិន​បាន​ទទួល​សិទ្ធ ពី​ក្រសួង​វ​ប្បធ​ម៌ និង​វិចិត្រសិល្បៈ ក្នុង​ការផលិត និង​ចាក់ផ្សាយ​ ផលិតដោយផលិតកម្ម ភូមិ​ពេជ្រ​ភាព​យ​ន្ត ចេញ​ជា​រឿង​ភាគ​ខ្មែរ ​ចំនួន​៤០​ភាគ​។​

ដូច្នេះ​សម្រាប់​ប្រិយមិត្ត​ដែល​ធ្លាប់តែ​ស្តាប់ និង​គាំទ្រ​រឿង​ល្ខោននិយាយ អាច​ងាក​មក​ទស្សនា​ជា​រឿង​ភាគ​បាន​ហើយ ដោយ​ខ្សែ​ភាព​យ​ន្ត​នេះ ត្រូវ​បាន​អភិរក្ស និង​រក្សា​នូ​វ​ទម្រ​ង់​ដើម​ទាំងស្រុង ។​

រឿង «​សូផាត​» ប្រជុំ​ដោយ​តារា​ជើងចាស់ ជើង​ថ្មី តែ​ពោរពេញ​ទៅ​ដោយ​ទេ​ព្យ​កោសល្យ​ក្នុង​ការ​សម្តែង​ដូចជា លោក​ទេព រិនដា​រ៉ូ (​សួន​) អ្នកស្រី ប៉ែន សុ​ផានី (​យ៉ាន សារី​ន​) ​លោក មឿន​ឯក សុភា​រិទ្ធ (​សូផាត​) កញ្ញា លី គីម (​ម៉ាន យ៉ាន​) រួម​និង​តារា​ល្បីៗ​ជាច្រើន​​ទៀត​។

រឿង «​សូផាត​» ជា​រឿង​បង្ហាញ​ពី​ជីវិត​របស់​ក្មេង​កំព្រា​ម្នាក់ ដែល​ឪពុក​ខ្លួន​បាន​បោះបង់ចោល​​ម្តាយ​​​ដែល​កំពុង​តែ​មាន​ផ្ទៃពោះ រួច​ទៅ​ធ្វើការ​នៅ​ទីក្រុង​ភ្នំពេញ​។ បន្ទាប់ពី​បាន​បង្កើត​សូផាត​រួច ម្តាយ​របស់​គេ ក៏​បាន​លេច​លឺ​ដំណឹង​មក​ថា ឪពុក​របស់​សូផាត គឺ​លោក សួន បាន​ទៅ​រៀបការ​ជាមួយ​ប្រពន្ធ​ថ្មី ដែល​បណ្ដាល​ឲ្យ​ម្តាយ​របស់​សូផាត​ឈឺចិត្ត​ជា​ខ្លាំង ក៏​ធ្លាក់ខ្លួន​ឈឺ​រហូតដល់​ស្លាប់​។

សូផាត ក៏​បាន​ទៅ​រស់នៅក្នុង​វត្ត រហូតដល់​ធំ​ពេញវ័យ ហើយ​បាន​សុំ​ព្រះចៅអធិការ​វត្ត ទៅតាម​រក​ឪពុក​របស់​ខ្លួន​នៅឯ​ទីក្រុង​។ ព្រះចៅអធិការ ក៏​បាន​ប្រគល់​ចិញ្ចៀនពេជ្រ ដែល​ឪពុក​របស់​សូផាត ប្រគល់​ទៅអោយ​ម្តាយ​សូផាត ដើម្បី​បញ្ចាំចិត្ត​។ ចិញ្ចៀន​មួយ​វង់​នេះ​ហើយ ទើប​ធ្វើឲ្យ​សូផាត អាច​រក​ឪពុក​ឃើញ​។ តើ​សូផាត​នឹង​មាន​ជីវិត​តស៊ូ​បែបណា​ខ្លះទ​ម្រាំ​បាន​ជួប​ជាមួយ​ឪពុក​បង្កើត​របស់ខ្លួន​?

សូម​កុំ​ភ្លេច​រង់ចាំ​តាមដាន​ទស្សនា​រឿង សូផាត ដែល​នឹង​ចាក់​បញ្ចាំង​នាពេល​ឆាប់ៗ​នេះ នៅលើ​កញ្ចក់​ទូរ​ទស្សន៍​ភី​អិន​អិន​៕​

ទស្សនា​ឈុត​ខ្លី​សូម​ចុច​៖

ដោយ៖ ថា ម៉ាលីដា

អត្ថបទថ្មី