Apple កំពុង​ឈឺ​ក្បាល​រឿង iPhone 8 ហើប​អេក្រង់ មិន​ទាន់​រក​ឃើញ​មូលហេតុ!

  • 2017-10-08 01:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មក​ដល់​ថ្ងៃ​នេះ ករណី​ហើប​អេក្រង់ iPhone 8 បាន​កើត​ឡើង​ចំនួន ៥ ករណី​រួច​មក​ហើយ​នៅ​តាម​បណ្ដា​ប្រទេស​មួយ​ចំនួន​ដូច​ជា ប្រទេស​ក្រិក កាណាដា ជប៉ុន និង​ហុងកុង នៅ​មិន​ទាន់​រក​ឃើញ​មូលហេតុ។

iPhone 8 ហើប​អេក្រង់​នៅ​តៃវ៉ាន់​

កាល​ពី​សប្ដាហ៍​មុន សារព័ត៌មាន​បរទេស​ល្បីៗ​ជា​ច្រើន​បាន​ចុះ​ផ្សាយ​ព្រោងព្រាត​ពី​ដំណឹង​ដ៏​រសើប​របស់ Apple លើ​ករណី iPhone 8 ហើប​អេក្រង់​នេះ។

ចំពោះ iPhone 8 ហើប​អេក្រង់​ដែល​គេ​​សន្និដ្ឋាន​ថា​​បញ្ហា​មក​ពី​ថ្ម ត្រូវ​បាន Apple បញ្ចេញ​របាយ​ការណ៍​តែ​មួយ​ឃ្លា​យ៉ាង​ខ្លី​ប៉ុណ្ណោះ​ថា៖ "ពួក​យើង​កំពុង​ស្វែង​រក​មូលហេតុ​ដែល​បណ្ដាល​ឲ្យ iPhone 8 ហើប​អេក្រង់”។

ករណី​ដ៏​កម្រ​នេះ បាន​កើត​ឡើង​ដំបូង​គេ​នៅ​កោះ​តៃវ៉ាន់ ខណៈ​ស្ត្រី​​ម្នាក់​មាន​ត្រកូល Wu មក​ពី​ទីក្រុង​ Taichung ភាគ​ខាង​លិច​​កោះ​តៃវ៉ាន់​​បាន​ទិញ​ iPhone 8 Plus មក​ប្រើ​ប្រាស់ បន្ទាប់​ពី​សាក​ថ្ម នាង​ឃើញ​អេក្រង់​ទូរសព្ទ​បាន​ប៉ោង​​ចេញ​ក្រៅ​បង្ក​ឲ្យ​មាន​ការ​ភ្ញាក់​ផ្អើល​ជា​ខ្លាំង កាល​ពី​​ថ្ងៃ​សៅរ៍​សប្ដាហ៍​មុន។

បន្ត​មក​ទៀត ក៏​មាន​ករណី​កើត​ឡើង​ស្រដៀង​គ្នា​នេះ​ចំនួន ៤ ករណី​ទៀត​នៅ​ប្រទេស​ក្រិក ហុង​កុង និង​កាណា​ដា ប៉ុន្តែ​មិន​បង្ក​ឲ្យ​មាន​របួស​នរណា​ម្នាក់​ឡើយ។

តាម​សារព័ត៌មាន The Verge ដែល​បាន​សាក​សួរ​លោក Sam Jaffe អ្នក​គ្រប់គ្រង​នៃ​មជ្ឍមណ្ឌល​ស្រាវជ្រាវ​ថាមពល បាន​ឲ្យ​ដឹង​ថា "ករណី​ហើប​អេក្រង់​នេះ វា​កម្រ​នឹង​កើត​ឡើង​ចំពោះ​ថ្ម​ទូរសព្ទ​ថ្មី​ណាស់"។ អ្នក​ជំនាញ​រូប​នេះ​បន្ត​ទៀត​ថា រោងចក្រ​ផលិត​ថ្ម បាន​កំណត់​រួច​ហើយ ចំពោះ​ថាមពល​ថ្ម ហើយ​វា​ក៏​ត្រូវ​បាន​ផលិត​ឡើង​ដោយ​ការពារ​ហានិភ័យ​ដូច​ករណី​សាក​ថ្ម​បន្ថែម​ខាង​លើ​នេះ​ផង​ដែរ។

ទោះ​ជា​មាន​ការ​លើក​ឡើង​យ៉ាង​នេះ​ក្ដី Sam Jaffe ក៏​មិន​ទាន់​ប្រាកដ​ថា​នឹង​មាន​រឿង​អ្វី​កើត​ឡើង​ចំពោះ​ស្មាតហ្វូន​របស់ Apple ដែរ ដូច​នេះ​មាន​តែ​រង់​ចាំ​មើល ការ​ស៊ើបអង្កេត​របស់ Apple លើ​ករណី​នេះប៉ុណ្ណោះ​៕

ចុច​អាន​បន្ត​៖

ប្រភព៖ The Verge   ប្រែ​សម្រួល៖ រក្សា