​មួយ​ដៃ​ រឿង សោភ័ណ្ឌ យប់​មិញ​ ផ្ដួល​ថៃ​សន្លប់​ធំ​

  • 2017-10-08 03:51:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


​ការ​ប្រកួត​ដណ្ដើម​ជើង​ឯក​គោ​ជល់​របស់​ស្ថានីយ​ទូរទស្សន៍ CNC ​​បាន​ឈាន​ដល់​រដូវ​កាល​ទី​៨ ហើយ​ដោយ​ក្នុង​ថ្ងៃ​បើក​ឆាក​ការ​ប្រកួត​សន្សំ​ពិន្ទុ​លើក​ទី​១ នេះ​​ អ្នក​ប្រដាល់​កណ្ដាប់​ដៃ​ថ្ម រឿង សោភ័ណ្ឌ វាយ​មួយ​ដៃ​​ធ្វើ​ឲ្យ​កីឡាករ​ថៃ ណាត់​ថៈគាត ប្រាន​ឈំ​ភុន ​សន្លប់​ធំ​ត្រឹម​ទឹក​ទី​២ កាល​ពី​យប់​មិញ​នេះ។

រឿង សោភ័ណ្ឌ

​​កម្មវិធី​ប្រកួត​​របស់​ CNC ​​រដូវ​កាល​ទី​៨ ខាង​លើ​នេះ​​​ឯក​ឧត្ដម តែម ម៉ឺន ប្រធាន​សហព័ន្ធ​​គុន​ខ្មែរ​បាន​​ឲ្យ​ដឹង​ថា លោក​ពិត​ជា​កោត​សរសើរ​ដល់​ការ​រៀប​ចំ​របស់​ស្ថានីយ​ ក្នុង​ការ​ជួយ​អភិវឌ្ឍន៍​វិស័យ​ប្រដាល់​។ លោក​សូម​សំណូមពរ​ដល់​ក្រុម​​​ចៅក្រម អាជ្ញាកណ្ដាល បន្ត​ការ​ខិត​ខំ​ប្រឹងប្រែង​ទាំង​នេះ ពិសេស​ធ្វើ​ការ​កាត់​ក្ដី​វិនិច្ឆ័យ​ឲ្យ​បាន​ត្រឹម​ត្រូវ​បំផុត​ ជៀស​វៀង​ការ​កាន់​ជើង។

ឯក​ឧត្ដម តែម ម៉ឺន (កណ្ដាល) លោក ហួរ រតនៈ (ស្ដាំ)

​ជា​មួយ​គ្នា​នោះ​លោក ហួរ រតនៈ ប្រធាន​ផ្នែក​ទីផ្សារ​របស់​ស្ថានីយ​ទូរទស្សន៍ CNC បាន​និយាយ​ថា លោក​ពិត​ជា​អរគុណ​ដល់​សហព័ន្ធ​កីឡា​ប្រដាល់​​គុន​ខ្មែរ​កម្ពុជា​ ដែល​បាន​អនុញ្ញាត​រាល់​ការ​សំណូមពរ​របស់​ស្ថានីយ​ក្នុង​ការ​នាំ​យក​កីឡាករ​ប្រដាល់​ល្អ​ៗ មក​ធ្វើ​ការ​ប្រកួត​នៅ​ស្ថានីយ​មួយ​នេះ។ លោក​​សន្យា​ថា នឹង​បន្ត​ប្រឹងប្រែង​បន្ថែម​ទៀត ដើម្បី​ជួយ​វិស័យ​ប្រដាល់​ឲ្យ​មាន​ការ​រីក​ចំរើន។

ការ​ប្រកួត​ដណ្ដើម​ជើង​ឯក​គោ​ជល់​រដូវ​កាល​ទី​៨ នេះ​មាន​កីឡាករ​កម្ពុជា​ចំនួន ៤ រូប​រួម​មាន រឿង សោភ័ណ្ធ សរ​ រាជសីហ៍ ឡុង សុវណ្ណ​ឌឿន និង ផុន ផាន់ណា ។ ភាគី​ថៃ​មាន ណាត់ថៈ​គាត ប្រាន​ឈំ​ភុន, ហ្វម៉ាំង​កន​ ស៊ីត​ប៉ាន​សក្តិ, អូប៉ សថវីស៊ីត និង ណាំ​ខៈ​បួន តួង​ប្រាសាទ​ហ៊ីន។

​ក្នុង​ថ្ងៃ​ប្រកួត​សន្សំ​ពិន្ទុ​កាល​ពី​យប់​មិញ​នេះ​​កម្ពុជា រឿង សោភ័ណ្ឌ ផ្ដួល ណាត់ថៈ​គាត ប្រាន​ឈំ​ភុន​ ឲ្យ​សន្លប់​ទឹក​ទី​២ ខណៈ សរ​ រាជសីហ៍ ចាញ់​ពិន្ទុ ហ្វម៉ាំង​កន​ ស៊ីត​ប៉ាន​សក្តិ៕

សរ រាជសីហ៍ និង​កីឡាករ​ថៃ

វីដេអូ រឿង សោភ័ណ្ឌ ផ្ដួលថៃ

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

អត្ថបទថ្មី