ដឹង​ថា​កីឡាករ​ខ្ពស់​ជាង​គេ​របស់​ក្លឹប​បាល់ទះ​វិសាខា​ មាន​កម្ពស់​ប៉ុន្មាន​អត់?

  • 2017-10-08 23:13:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តោះ​មក​មើល​កីឡាករ​កម្ពស់​ខ្ពស់​ជាង​គេ​របស់​ក្លឹប​បាល់ទះ​វិសាខា​ដែល​នឹង​ត្រូវ​​​ប៉ះ​ក្រុម​បាល់ទះ​ថៃ​​​នៅ​ក្នុង​ប្រទេស​ថ្ងៃ​នា​ថ្ងៃ​ចន្ទ​ ទី៩​ ខែ​តុលា​ ឆ្នាំ​ ២០១៧។​ ចង់​ដឹង​អត់​ថា​កីឡាករ​ម្នាក់​នេះ​មាន​កម្ពស់​ប៉ុន្មាន​ និង​ក្លាយ​ជា​កីឡាករ​អាជីព​តាំងពីឆ្នាំ​ណា?

កីឡាករ​ ពិន​ សារុន​ កម្ពស់​ ២.០១ម៉ែត្រ​

កើត​ថ្ងៃ​ទី៤​ ខែ​មេសា​ ឆ្នាំ​១៩៩៤​ (២៤ឆ្នាំ)

ទីកន្លែង​កំណើត​ ភូមិ​ ពោធិ៍តាម៉ុក​ ឃុំ​ អង្គប្រាសាទ​ ស្រុក​ គិរីវង្ស​ ខេត្ត​តាកែវ​

បញ្ចប់​ការ​សិក្សា​មធ្យម​សិក្សា​ទុតិយភូមិ​ នៅ​វិទ្យាល័យ​ទូលទំពូង​ ឆ្នាំ​ ២០១៤

ចាប់​ផ្ដើម​ចូល​ហាត់​បាល់ទះ​អាជីព​ឆ្នាំ​ ២០១២​

បច្ចុប្បន្ន​​រូប​គេ​លេង​ឲ្យ​ក្លឹប​បាល់ទះ​វិសាខា​ និង​ធ្លាប់​ជួយ​ឲ្យ​ក្លឹប​ឈ្នះ​ពាន​រង្វាន់​ ពាន​ក២​ ឈ្នះ​ពាន​ស្រាបៀ​រ​កម្ពុជា​ ២០១៧​ ពាន​រង្វាន់​ស្រាបៀ​លីអូ​ និង​ ឈ្នះ​មេដាយ​មាស​កីឡា​ជាតិ​លើក​ទី១​ ហើយ​កំពុង​នៅ​ប្រទេស​ថៃ​​ជា​មួយ​ក្រុម​ដើម្បី​ប្រកួត​មិត្តភាព​អន្តរជាតិ​​ទល់​នឹង​​ក្រុម​បាល់ទះ​នៅ​លីគកំពូល​៕​

កីឡាករ​ ពិន​ សារុន​
កីឡាករ​ ពិន​ សារុន​ និង​មិត្តរួមក្រុម
កីឡាករ​ ពិន​ សារុន​

អត្ថបទ៖ នួន ស៊ីណា​