មក​ស្គាល់​កីឡាករ​ល្អ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​តំបន់​ Catalan ក្នុង​នោះ​មាន​ Pep Guardiola ដែរ​

  • 2017-10-08 09:26:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាតាឡាន (Catalan) ​ជា​ដែន​ដី​ប្រសិទ្ធី ដែល​កីឡាករ​ល្អ​ៗ​របស់​អេស្ប៉ាញ​ភាគ​ច្រើន​មាន​កំណើត​នៅ​ទី​នោះ។ Catalan ស្ថិត​នៅ​ភូមិភាគ​ឦសាន នៃ​ប្រទេស​អេស្ប៉ាញ ​ដែល​មាន​បាសេឡូណា ជា​រដ្ឋធានី​សំខាន់​ និងក្រុង​មួយ​ចំនួន​ទៀត​ដូច​ជា៖ ហ្គររ៉ូណា, Lleida និង តារ៉ាហ្គោណា ជា​ដើម ហើយ​​បច្ចុប្បន្ន​កំពុង​​ទាម​ទារ​ផ្ដាច់​ទឹក​ដី​ពី​អេស្ប៉ាញ​។ កំពូល​កីឡាករ ដូចជា៖  Xavi Hernández, Carles Puyol, Sergio Busquets, Victor Valdes  និង Pique ជា​ដើម​ សុទ្ធ​សឹង​ជា​អ្នក​មាន​ដើមកំណើត​នៅ​​ទី​នោះ។

ខាង​ក្រោម​នេះ​គឺ​ជា​កីឡាករ​លំដាប់​ពិភព​លោក​មួយ​ចំនួន​ ​ ក្នុង​ប្រវត្តិសាស្ត្រ​ Catalan ៖

១ Ricardo Zamora (១៩០១ – ១៨៧៨)

Ricardo Zamora អតីត​អ្នក​ចាំ​ទី​របស់​ Barcelona និង Real Madrid និង ជា​កីឡាករ​ជម្រើស​ជាតិ​អេស្ប៉ាញ កើត​ក្នុង​ឆ្នាំ​ ១៩០១។ លោក​ធ្លាប់​ឈ្នះ​ពាន​រង្វាន់​កីឡាករ​ឆ្នើម​បំផុត​ best Goalkeeper របស់ FIFA ក្នុង​ឆ្នាំ​ ១៩៣៤។

២ Carles Rexach (១៩៤៧)

លោក​កើត​នៅ​ទីក្រុង​បាសេឡូណា នៃ​តំបន់​ Catalan ក្នុង​ឆ្នាំ​១៩៤៧ និង​បាន​​ចំណាយ​ពេល​ពេញ​មួយ​អាជីព​​លេង​ឲ្យ​ក្លឹប​តែ​មួយ​គត់​ គឺ​ ក្លឹប​បាសេឡូណា នៅ​ទឹក​ដី​កំណើត​របស់​លោក។ Carles ជា​​​កីឡាករ​ដែល​ស៊ុត​ចូល​ទី​ច្រើន​បំផុត​នៅ La Liga (១៩៧០-៧១)។ បុរស​រូប​នេះ​ហើយ​ ជា​អ្នក​ដែល​បាន​នាំ​យក​ Messi តាំង​ពី​កុមារភាព​មក​បណ្ដុះបណ្ដាល​នៅ​​ Barcelona ទោះ​ជា​​មាន​ការ​ជំទាស់​ពី​មនុស្ស​ភាគ​ច្រើន​ ដោយ​សារ​កុមារ​អាហ្សង់ទីន​រូប​នេះ​លូតលាស់​យឺត​ ឈឺ​ច្រើន​ ប៉ុន្តែ​ Carles មាន​ភ្នែក​មុត​ជាង​មនុស្ស​ទូទៅ។

៣ Roberto Martínez (១៩៧៣)

លោក​កើត​នៅ​ ទីក្រុង​ Lleida តំបន់​ Catalan ក្នុង​ឆ្នាំ​១៩៧៣។ លោក​ជា​ខ្សែ​បម្រើ​កណ្ដាល ផ្ដើម​អាជីព​នៅ​ Real Zaragoza។ លោក​បាន​ក្លាយ​ជា​គ្រូ​បង្វឹក​ជោគជ័យ​ខ្លាំង​នៅ Swansea City ។

៤ Pep Guardiola (១៩៧១)

លោក​កើត​នៅ​ទីក្រុង​ បាសេឡូណា នៅ​ឆ្នាំ​១៩៧១។ ធ្លាប់​​ឈ្នះ​ពាន​រង្វាន់​កីឡាករ​ឆ្នើម​​បំផុត​វ័យក្មេង កាល​ពី​លោក​មាន​អាយុ​២១​ឆ្នាំ ហើយ​ក៏​ធ្លាប់​ឈ្នះ​ពាន​​គ្រូ​បង្វឹក​ល្អ​បំផុត FIFA World Coach of the Year​ នៅ​ឆ្នាំ​២០១១។ ក្នុង​នាម​ជា​អ្នក​ចាត់ការ​ក្លឹប Barcelona ​​ចន្លោះ​ឆ្នាំ​ ២០០៨-២០១២ លោក​បាន​នាំ​យក​​ទម្រង់​លេង​ Tiki-taka ដែល​ធ្វើ​ឲ្យ​ក្លឹប​ទាំង​អស់​លើ​ពិភពលោក​ខ្លប​ខ្លាច សូម្បី​តែ​ Real Madrid ពេល​ប៉ះ​ជា​ក្លឹប​អ្នក​មាន​បុណ្យ ក៏​សឹង​តែ​គ្មាន​​បាល់​លេង​ដែរ។

​​​​​​៥ Xavi Hernandez (១៩៨០)

កើត​នៅ​ទីក្រុង​ បាសេឡូណា Xaviបំបែក​កំណត់ត្រា​ ជា​កីឡាករ​បង្ហាញ​ខ្លួន​ច្រើន​បំផុត ៨២២ ប្រកួត ក្នុង​នោះ​ Liga ៤៧៤ ប្រកួត និង​​បង្ហាញ​ខ្លួន​ឲ្យ​ក្រុម​ជម្រើស​ជាតិ​១៦៨ ប្រកួត និង ជួយ​ឲ្យ​ក្លឹប​ Barcelona លើក​ពាន​ចំនួន​ ២២​ដង។

៦  Victor Valdes (១៩៨២) កើត​នៅ​ទីក្រុង​ បាសេឡូណា។ ធ្លាប់​ជា​អ្នកចាំទី​ដ៏​ល្អ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ក្លឹប​ Barcelona និង​ ធ្លាប់​បំបែក​កំណត់​ត្រា​លេង​​ជាប់ៗ​គ្នា​ ៨៩៦​នាទី កាល​ពី​រដូវ​កាល​ ២០១០-១១​។

៧ Carles Puyol (១៩៧៨)

កើត​នៅ​ទីក្រុង​ Lleida ក្នុង​ឆ្នាំ​១៩៨២។ រឿង​រ៉ាវ​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​បំផុត​របស់ Puyol ​​ដែល​មិន​ធ្លាប់​មាន​ក្នុង​ប្រវត្តិសាស្ត្រ​បាល់​ទាត់ មាន​៣​យ៉ាង រួម​មាន៖ ទី​១ កីឡាករ​​ចូលនិវត្តន៍​រូប​នេះ បាន​ចាប់​ផ្ដើម​អាជីព​ដំបូង​ក្នុង​នាម​ជា​​ចាំ​ទី ក្រោយ​មក​ លេង​ជា​ខ្សែ​ប្រយុទ្ធ​ឲ្យ​ក្លឹប​តូច​មួយ​នៅ​អេស្ប៉ាញ ហើយ​ក៏​ធ្លាប់​ទាត់​ចូល​ទី​ Barcelona។ ចុង​ក្រោយ​ Puyol ​​លេង​ជា​ខ្សែ​ការពារ​ បន្ទាប់​ពី​​ផ្ទេរ​មក​ Barcelona ។

៨ Sergio Busquets (១៩៨៨) Busquets កើត​នៅ​ទីក្រុង​បាសេឡូណា ក្នុង​ឆ្នាំ​១៩៨៨ និង​ ចូល​លេង​ឲ្យ​ Barcelona តាំង​ពី​ឆ្នាំ​២០០៥ ជា​ខ្សែ​បម្រើ។ ឪពុក​របស់​ Sergio Busquets ឈ្មោះ​ Carles Busquetsក៏​ជា​អតីត​អ្នក​ចាំ​ទី​ឲ្យ​ក្លឹប​អ្នក​មាន​បុណ្យ​នេះ​ដែរ ដែល​ធ្វើ​ឲ្យ​ពួកគេ​ក្លាយ​ជា​អ្នក​ទី៣​នៅ​អឺរ៉ុប​ នៃ​រឿង​រ៉ាវ ឪពុក​កូន ដែល​លេង​ឲ្យ​កំពូល​ក្លឹប​តែ​មួយ។

ប្រភព៖ Suitelife   ប្រែសម្រួលៈ សុខ លាងហ៊ត​