កម្មវិធីផ្ញើសារ​ដ៏​ល្បី​ភ្ល្លូកទឹកភ្លូកដីកាល​ឆ្នាំ ២០០០ ឥឡូវ​ដល់​ទី​បញ្ចប់​ហើយ

  • 2017-10-09 02:09:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

AOL Instant Messenger ឬ​ហៅ​កាត់ AIM នឹង​សម្រេច​បិទ​ចោល​នៅ ​ថ្ងៃ​ទី ១៥ ខែ​ធ្នូ ឆ្នាំ ២០១៧។ សេវា​កម្ម​ផ្ញើ​សារ​មួយ​នេះ បាន​បើក​ឲ្យ​ទាញ​យក​ទៅ​ប្រើប្រាស់​ជា​លើក​ដំបូង​សម្រាប់​ប្រព័ន្ធ Windows នា​​​ខែ​ឧសភា ឆ្នាំ ១៩៩៧ ហើយ​បាន​ក្លាយ​ជា​ទំនោរ​សង្គម​ដ៏​ល្បីល្បាញ​នា​អំឡុង​ចុង​ទសវត្សរ៍​ឆ្នាំ ១៩៩០ ដល់ ២០០០។

នៅ​ឆ្នាំ ២០១១ កម្មវិធី AIM បាន​ធ្លាក់​ចុះ​ប្រជាប្រិយភាព​យ៉ាង​ពេញ​ទំហឹង ក្រោយ​ការ​បង្កើត​ឡើង​នូវ​សេវា​កម្ម Gmail និង Google Chat ក៏​ដូច​ជា​គេ​ចាប់ផ្តើម​​ប្រើ​កម្មវិធី SMS លើ​ទូរសព្ទ។ គិត​ត្រឹម​ខែ​មិថុនា​​ឆ្នាំ ២០១១ AOL Instant Messenger មាន​អ្នក​ប្រើ​ត្រឹម ០.៧៣ ភាគរយ នៃ​ចំណែក​អ្នក​ប្រើ​សរុប​ក្នុង​លោក។

ប្រភព៖ iclarified   ប្រែសម្រួល៖ កៅ រក្សា