Ronaldo និង​ Messi ប្រឈម​មុខ​នឹង​អត់​កៅអី World Cup ដូចគ្នា​

  • 2017-10-09 02:11:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កំពូល​កីឡាករ​លំដាប់​ពិភពលោក​២​រូប​គឺ Lionel Messi និង Cristiano Ronaldo កំពុង​ប្រឈម​នឹង​ការ​មិន​បាន​បង្ហាញ​ខ្លួន​នៅ​ World Cup ២០១៨​ដូចគ្នា​បន្ទាប់​ពី​ក្រុម​ជម្រើស​ជាតិ​របស់​ពួកគេ​មាន​ភាព​ស្រពិចស្រពិល​នៅ​ការ​ប្រកួត​វគ្គ​ជម្រុះ។

ក្រុម​​ជម្រើស​ជាតិ​អាហ្សង់ទីន​របស់​ Messi បច្ចុប្បន្ន​កំពុង​ឈរ​លេខ​៦​ក្នុង​តារាង​ជម្រុះ​តំបន់​អាមេរិក​ខាង​ត្បូង​ជា​តំណែង​មួយ​មិន​អាច​បន្ត​ទៅ​ជុំ​ផ្ដាច់ព្រ័ត្រ​ World Cup។ នៅ​ប្រកួត​ចុងក្រោយ​អាហ្សង់ទីន​ដាច់​ខាត​ត្រូវ​តែ​ឈ្នះ​អេក្វាឌ័រ​ដើម្បី​ឡើង តែ​​ក៏​ត្រូវ​ចាំ​អ៊ុត​លទ្ធផល​រវាង​ក្រុម​ឈីលី​ជាមួយ​ប្រេស៊ីល​ និង​ ប៉េរូ​ ជាមួយ​កូឡុំប៊ី​ ដែល​ស្ថិត​នៅ​ចំណាត់ថ្នាក់​លេខ​៣,៤ និង​៥​ដែរ​។

ដោយឡែក​ក្រុម​ព័រទុយហ្គាល់​របស់​ Ronaldo វិញ​បច្ចុប្បន្ន​ស្ថិត​នៅ​លេខ​រៀង​ទី​២​ក្នុង​ពូល​B​ដោយ​ចាញ់​ពិន្ទុ​លេខ​១​ ស្វីស​ចំនួន​៣​ពិន្ទុ។ ប្រកួត​ចុងក្រោយ​ព័រទុយហ្គាល់​ នឹង​ប៉ះ​​ស្វីស​នៅ​ទឹកដី​ខ្លួន​ឯង​។ ពួក​គេ​ទាមទារ​ឈ្នះ​ដាច់ខាត​ ​ក្នុង​ករណី​បើ​​ស្មើ​ឬ​ចាញ់​ នោះ​ព័រទុយហ្គាល់​​ត្រូវ​លេង​វគ្គ​ Play off ជាមួយ​ក្រុម​លេខ​២​ពូល​ដទៃ​ចំនួន​៧​ទៀត​ដើម្បី​រក​កៅអី​ទៅ​ជុំ​ផ្ដាច់ព្រ័ត្រ​ World Cup៕

ចុចអាន៖

ប្រភព៖ Marca   ប្រែសម្រួល៖ វីរ៉ុត