ម៉ូដខោភ្លៅមាន់បំពង កំពុងល្បី និងកាត់ត ពេញអ៊ីនធឺណិត
- 2017-10-09 02:20:38
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ម៉ូដខោភ្លៅមាន់បំពង កំពុងល្បី និងកាត់ត ពេញអ៊ីនធឺណិត
ចន្លោះមិនឃើញ
អ្នកប្រើប្រាស់បណ្ដាញសង្គម Twitter ជនជាតិជប៉ុន បានធ្វើឲ្យអ្នកប្រើប្រាស់អ៊ីនធឺណិតជាច្រើនប្លែកភ្នែក និងភ្ញាក់ផ្អើល បន្ទាប់ពីបង្ហោះរូបថតប៉ុន្មានសន្លឹក បង្ហាញពីនារីម្នាក់ស្លៀកខោពណ៌ទឹកក្រូច ប៉ោងភ្លៅ ជើងរឹបតូច ដែលគេមើលទៅដូចភ្លៅមាន់បំពង។
អ្នកបង្ហោះរៀបរាប់ថា "អ្វីខ្ញុំអាចគិត នៅពេលដែលខ្ញុំក្រឡេកមើលខោទាំងនេះគឺដូចមាន់បំពង KFC ខ្លាំងណាស់។ រូបភាពទាំងនេះទទួលបានការចូលចិត្តជាង ៦,៤ម៉ឺននាក់ និងចែកចាយបន្តជាង ៥,៤ម៉ឺនដង។
ប្រភពដដែលបញ្ជាក់ថា ខោនេះមានដាក់លក់លើវេបសាយ Rakuten ក្នុងតម្លៃប្រមាណ ៨២ដុល្លារ។ អ្នកប្រើប្រាស់ទ្វីតធឺម្នាក់សរសេរថា ខ្លួនព្យាយាមមិនសើច ប៉ុន្តែមិនអាចទ្រាំថា មិនមើលជើងមាន់នេះបានទេ។
យ៉ាងណាក្ដី រូបទាំងនេះត្រូវបានគេយកទៅកាត់តគួរឲ្យអស់សំណើចដោយដាក់រូបភ្លៅមាន់ មើមការ៉ុត ស្ករកៅស៊ូជាដើម៕