ទឹកជ្រោះ​តាចាត រមណីយដ្ឋាន​ធម្មជាតិ​ទើប​បង្កើត​ថ្មី កំពុង​ពេញ​និយម​នៅ​ខេត្ត​កោះកុង

  • 2017-10-09 03:15:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទឹកជ្រោះ​​សហគមន៍​ តាចាត ជា​រមណីយដ្ឋាន​ធម្មជាតិ​ថ្មី​មួយ ដែល​កំពុង​ពេញ​និយម​ ​ក្នុង​ខេត្ត​កោះកុង ស្ថិត​នៅ​ឃុំ​ទួលគគីរ​ ស្រុក​មណ្ឌល​សីមា ដែល​មាន​ចម្ងាយ​ប្រមាណ​ជាង ២០គីឡូម៉ែត្រ ពី​ទី​រួម​ក្រុង​ខេមរភូមិន្ទ។

ទឹក​ធ្លាក់​នៅ​ទី​នេះ កំពុង​ពេញ​និយម​សម្រាប់​អ្នក​ខេត្ត​កោះកុង និង ភ្ញៀវ​ទេសចរ​មក​ទី​ខេត្ត​ផ្សេងៗ​ ព្រោះ​នៅ​តំបន់​នេះ មាន​ទឹក​ហូរ​ល្មម​ ប្រៀប​ដូច​អាង​ទឹក និង លោត​លេង ហែល​យ៉ាង​សប្បាយ​រីករាយ។ ទន្ទឹម​នឹង​នេះ ក៏​មាន​ព្រៃ​ឈើ​តូច-ធំ ក្រាស់​ក្រែល ដែល​បង្កើត​ជា​បរិយាកាស​ខ្យល់​បរិសុទ្ធ គួរ​ជាទី​សម្រាក​លំហែលំហើយ​ នា​ថ្ងៃ​ឈប់​សម្រាក​ បាន​យ៉ាង​ល្អ។

ទន្ទឹម​នឹង​នេះ ភ្ញៀវ​ទេសចរ​ក៏​អាច​វេច​ខ្ចប់​អាហារ​ខ្លួន​ឯង​មក​ញាំ​ក៏​បាន ឬ​កុម្ម៉ង់​ម្ហូប​នៅ​ក្នុង​បរិវេណ​រមណីយដ្ឋាន​ក៏​បាន ដោយ​មាន​តម្លៃ​សមរម្យ។ ចំពោះ​តម្លៃ​វិញ គឺ​ម៉ូតូ​ ១គ្រឿង ២ ០០០ រៀល ឯ​ឡាន​ ៣ ០០០ រៀល ដែល​តម្រូវ​ឲ្យ​បង់​ទៅ​​ក្រុម​សហគមន៍៕

សូមទស្សនាវីដេអូ

អត្ថបទ៖ ប៊ិន ប៊ុណ្ណា

អត្ថបទថ្មី