រថយន្តចត​ចោលច្រើន​គ្រឿងផ្ទុះឆេះ ក្រោយអគ្គីភ័យ​លេបត្របាក់​ផ្សារនៅ​ទីក្រុងម៉ូស្គូ

  • 2017-10-09 04:10:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផ្សារ​ដ៏​ពេញ​និយម​មួយ​នៅ​ទីក្រុង​មូស្គូ ប្រទេស​រុស្ស៊ី ត្រូវ​បាន​អណ្ដាត​ភ្លើង​លេប​ត្របាក់​ស្ទើរ​ទាំង​ស្រុង​នៅ​រសៀល​ថ្ងៃ​អាទិត្យ ដោយ​ត្រូវ​ជម្លៀស​មនុស្ស​ប្រមាណ ៣​ពាន់​នាក់ និង​រថយន្ត​ចត​ទុក​ចោល​ក្នុង​ផ្សារ​​ច្រើន​គ្រឿង​ ត្រូវ​ឆេះ​ផ្ទុះ​ខ្ទេច​ហ្មត់។

ផ្សារ​នេះ​ឈ្មោះ Sindika ​ស្ថិត​នៅ​​ភាគ​ពាយ័ព្យ​ទីក្រុង​ម៉ូស្គូ ​ដោយ​ឆេះ​​បរិវេណ​​​ផ្សារ​ប្រមាណ ៥៥ ០០០​ម៉ែត្រការ៉េ​។ ​អ្នក​របួស​ត្រូវ​គេ​រាយ​ការណ៍​​ថា យ៉ាង​ហោច​ណាស់​​មាន​ម្នាក់។

សាក្សី​បាន​អះអាង​ថា​ ពួក​គេ​បាន​ឮ​សំឡេង​ផ្ទុះ តែ​មិន​ដឹង​មូល​ហេតុ​ទេ ហើយ​រថយន្ត​​ចត​​នៅ​ចំណត​ក្រោម​ដី​ជា​ច្រើន​គ្រឿង​បាន​ផ្ទុះ​ជា​បន្ត​បន្ទាប់។ ភ្លាម​ៗ​បន្ទាប់​ពី​​ឆេះ អ្នក​ពន្លត់​អគ្គីភ័យ​ជាង ២៩០​នាក់ រថយន្ត​ពន្លត់​អគ្គីភ័យ ១៧០​គ្រឿង និង​ឧទ្ធម្ភាគចក្រ​ចំនួន ៣​គ្រឿង ត្រូវ​បាន​បញ្ជូន​ទៅ​ដល់​កន្លែង​កើត​ហេតុ៕ សូម​រង់​ចាំ​តាមដាន​បន្ត..

ប្រភព៖ RT   ប្រែ​សម្រួល៖ ឡេង ភារុណ